ថ្ងៃសុក្រ ទី០៥ ខែមិថុនា ឆ្នាំ២០៥០
កម្មវិធីទូរទស្សន៏ មរតកខ្មែរ ( MDK TV online ) អគ្គនាយករងការផ្សាយ លោក គតិយុត្ត 097 33 11 660 / 096 33 11 600 ___ប្រធានរដ្ឋបាល លោក សុខ តារា 012 29 23 78 / 015 29 23 78 / 097 96 36 186 --ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម 016 29 23 78 / 066 29 23 78 / 069 29 23 78 / 098 29 23 78 សូមអគុណ
អ្នកស្លាប់ ដោយសារគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិ នៅខេត្តស៊ូឡាវ៉េស៊ី ប្រទេសប្រទេសឥណ្ឌូណេស៊ីបានកើនដល់១,២០៣នាក់ហើយ
Mon,01 October 2018 (Time 02:45 PM)
ដោយ ៖ ខ្មែរថ្ងៃនេះ (ចំនួនអ្នកអាន: 463នាក់)

ហ្សាការតា៖ចំនួនមនុស្សស្លាប់​ដោយសារតែ​គ្រោះ​​រញ្ជួយដី និងរលកយក្សស៊ូណាមិ នៅខេត្តស៊ូឡាវ៉េស៊ី (Sulawesi) ភាគកណ្តាលប្រទេសបានកើនដល់១,២០៣នាក់ហើយ។

នេះបើយោងតាមការឲ្យដឹងពីទីភ្នាក់ងារគ្រប់គ្រង​គ្រោះមហន្តរាយជាតិ ននៃប្រទេសឥណ្ឌូណេស៊ី ដែលទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ ចុះផ្សាយនៅរសៀល​ថ្ងៃចន្ទ ទី០១ ខែតុលា ឆ្នាំ២០១៨នេះ។

ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិ ននៃប្រទេសឥណ្ឌូណេស៊ីបន្តថា:នៅថ្ងៃចន្ទនេះដែរ​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ បានអំពាវនាវ​សុំការជួយពី​អន្តរជាតិ​ ក្រោយពីប្រទេសអាស៊ានមួយនេះ បានទទួល​រង​ការ​វាយ​ប្រហារ​យ៉ាងដំណំ​ដោយគ្រោះធម្មជាតិ​ខាងលើ។

សូមបញ្ជាក់ដែរថា:អាជ្ញាធរឥណ្ឌូណេស៊ីកំពុងខ្នះខ្នែងនាំយកស្បៀងអាហារ និង​បរិក្ខាចាំ​បាច់ផ្សេងៗ​ទៅកាន់កោះ Sulawei ស្របពេលដែល​ចំនួនមនុស្សបាត់​បង់ជីវិត បានបន្តកើនឡើងថែមទៀត ននារយៈពេល០៣ថ្ងៃនេះ ​ក្រោយ​​ការ​​វាយ​​​ប្រហារ​ពីរញ្ជួយដី​កម្រិត៧.៧រ៉ិចទ័រ ក្រោយមកត្រូវបានទម្លាក់មក ៧.៥រ៉ិចទ័រ) និងរលកយក្ស​ស៊ូណាមិ ដែលបង្កឡើង​ដោយគ្រោះរញ្ជួយដី​នេះ។

ប្រធានផ្នែកវិនិយោគនៃរដ្ឋាភិបាលឥណ្ឌូណេស៊ី លោក ថម ឡេមបុងTom Lembong បាន​ឲ្យ​ដឹង​ដែរថា:ប្រធានាធិបតីឥណ្ឌូណេស៊ីី ដែលបានចុះ​​ទៅកាន់តំបន់រងគ្រោះ​​ដោយផ្ទាល់ កាល​ពី​ម្សិលមិញ​បានអនុញ្ញាតឲ្យ​បើកទ្វារ​ទទួលជំនួយ​ពីអន្តរជាតិ សម្រាប់ការឆ្លើយតបជាចាំបាច់ចំពោះគ្រោះមហន្តរាយនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះពិនិត្យផ្លូវថ្នល់ចាក់បេតុងចាប់ពីតំបន់ឆ្នេរសមុទ្ររាមឆ្ពោះមកកាន់ឆ្នេរអូត្រេះ និងអូឈើទាលនៅក្នុងខេត្តព្រះសីហនុ (អគ្គនាយិកា 076 800 6666)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រាសាទ​ព្រះវិហារ​ ជា​កេរ្តិ៍​មរតក​ដូនតា​​និង​ជា​បេតិកភណ្ឌ​ពិភពលោក​ដ៏ល្បីល្បាញអស្ចារ្យ ជាសម្បត្តិមហាសាលរបស់មនុស្សជាតិមិនអាចកាត់ថ្លៃបានឡើយ (អគ្គនាយិកា 076 800 6666)

ព័ត៌មានគួរចាប់អារម្មណ៍

លោក គង់ សុភាព ប្រធានស្ថានី​យ៍​ជ​ញ្ជីងថ្លឹងរថយន្តថ្នល់ទទឹង ផ្លូវជាតិ​លេ​​​​ខ៧ កំពុងសម្ងំប្រមូលលុយធ្វើមា​ន ធ្វើបានមិនគិតពីផលប៉ះពាល់ដ​​ល់​អ្នកធ្វើដំណើរ (អគ្គនាយិកា 076 800 6666)

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកនាំពាក្យ ក្រសួងយុត្តិធម៌ មន្ត្រីនគរបាលនឹងទទួលខុសត្រូវចំពោះមុខច្បាប់ នូវសកម្មភាពបំពានច្បាប់ក្នុងពេលបំពេញមុខងាររបស់ខ្លួន (អគ្គនាយិកា 076 800 6666)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងការងារ៖ មានកម្មកររោងចក្រមកពិនិត្យសុខភាព ៣១២នាក់ ដាក់ឱ្យធ្វើចត្តាឡីស័ក ៣១១នាក់ និងយកសំណាកទៅពិសោធន៍បន្តចំនួន ៧០នាក់ (ចាងហ្វាងកការផ្សាយ)

វីដែអូ