ខេត្តកំពត៖កាលពីរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ម្សិលមិញនេះ លោក ជាវ តាយ អភិបាល នៃគណៈអភិបាលបាន ប្រគល់កុំព្យូទ័រយួរដៃ(Labtop) ចំនួន៥៤គ្រឿង ជូនដល់សមាជិកសមាជិកា គណៈកម្មការវាយតម្លៃ អង្គភាពផ្តល់សេវាសាធារណៈ ថ្នាក់ខេត្ត ក្រុង ស្រុក និងស្ថានប័ន គោលដៅនៃការវាយតម្លៃនិងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគម្រូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល។ក្នុងឱកាសនោះដែរលោកអភិបាលខេត្តកំពត បានមានប្រសាសន៍ថា៖ខេត្តកំពតក្នុងពេលដ៏ខ្លីខាងមុខនឹងក្លាយជាខេត្តទេសចរណ៍ ដែលមានភ្ញៀវមកទស្សនាច្រើនជាងគេ ក្នុងចំណោមខេត្តជាប់ឆ្នេរសមុទ្រនិងបណ្តាខេត្តទាំងអស់របស់កម្ពុជាយើង។ជាមួយគ្នានេះ លោកក៏បានលើកពីមូលហេតុដែលអាចធ្វើឲ្យខេត្តកំពតមានភ្ញៀវច្រើនជាងគេថា កំពតមានកន្លែងដើរលេងច្រើន សម្បូរបែប មានកំពង់ផែទេសចរណ៍អន្តជាតិ ឆ្នេរកម្សាន្ត កំពតនៅជិតទីក្រុង អ្នកមកលេងអាចសម្រាក ឬត្រឡប់ទៅវិញ ហើយផ្លូវថ្នល់នឹងងាយស្រួលធ្វើដំណើរ និងមានសោភ័ណភាពស្អាត និងចំណុចល្អជាច្រើនទៀត។លោកអភិបាលខេត្តបញ្ជាក់ថា៖ដើម្បីទាក់ទាញភ្ញៀវឲ្យបានច្រើន ក្នុងជំហានដំបូងនេះ លោកនិងដាំបង្គោលដាក់អំពូលភ្លើងនៅក្នុងបណ្តាស្រុកទាំង៧របស់ខេត្តចម្ងាយ១គីឡូ ហើយរាល់ផ្លូវលំឡើងទៅផ្លូវជាតិ ត្រូវចាក់បេតុងចម្ងាយមួយរយម៉ែត្រគ្រប់ផ្លូវ ដើម្បីរក្សាសោភ័ណភាពផ្លូវជាតិ និងក្រុងកុំឲ្យមានធូរលីដី ហើយនឹងធ្វើជាបន្តបន្ទាប់បន្តិចម្តងៗ។ទោះជាយ៉ាងណាក៏ដោយលោក ជាវ តាយ បានសំណូមពរយ៉ាងទទូចដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរ អង្គភាពជុំវិញខេត្តទាំងអស់ រួមទាំងប្រជាពលរដ្ឋផងដែរ ត្រូវចូលរួមទាំងអស់គ្នា ដើម្បីអភិវឌ្ឍខេត្តមួយនេះឲ្យប្រែមុខប្រែមាត់បានឆាប់រហ័ស ពិសេសត្រូវចូលរួមបង្កើនប្រសិទ្ធភាពការងារ និងការរក្សាឲ្យបាននូវបរិស្ថានអនាម័យស្អាត ទាំងក្នុងមូលដ្ឋានភូមិ ឃុំ ស្រុក ក្រុង រហូតដល់ខ្នងផ្ទះរបស់ប្រជាពលរដ្ឋម្នាក់ៗ ព្រោះបុគ្គលម្នាក់មិនអាចធ្វើការងារនេះបានជោគជ័យនោះទេ៕
ព័ត៌មានគួរចាប់អារម្មណ៍
សង្ឃមួយអង្គលួចរួមភេទជាមួយក្មេងស្រីអាយុ១៤ឆ្នាំ នៅក្នុងបន្ទប់ទឹកវត្តបាន៤លើកទើបបែកធ្លាយ... (អគ្គនាយិកា 097 5454 093)
គេហទំព័រ (មរតកខ្មែរ ធីវីអនឡាញ MDKTV) (អគ្គនាយិកា 097 5454 093)
ក្នុងឱកាស់ពិធីបុណ្យឆ្លងឆ្នាំ ២០២០-២០២១🎉🎉🎉 (អគ្គនាយិកា 097 5454 093)
ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានជូនជូនលិខិតថ្លែងអំណរគុណ លោកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ ហេង គីមជី ដែលឧបត្ថម្ភថវិកាចំនួន ៦ ០០០ ដុល្លាអាមេរិក (អគ្គនាយិកា 097 5454 093)
សូមថ្វាយបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ សម្តេច ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ឯកឧត្តម លោកជំទាវ ព្រឹទ្ធាចារ្យ លោកតា លោកយាយ បងប្អូនជនរួមជាតិទាំងអស់ជាទីគោរពស្រឡាញ់ (អគ្គនាយិកា 097 5454 093)
វីដែអូ