ថ្ងៃអង្គារ៍ ទី២២ ខែតុលា ឆ្នាំ២០៥០
ស្ថាននីយ៍ទូរទស្សន៍ មរតកខ្មែរ ធីវីអនឡាញ / Tel: 089 867 317 - 088 417 8517 - 015 883 917 / Telegram: 097 54 54 093
មិនធម្មតាមែន!!! ស្នងការដ្នាននគរបាលខេត្តកំពង់ឆ្នាំង បានឲ្យកូនចៅដាក់ពង្រាយប៉ុស្តិ៍ត្រួតពិនិត្យ បែរជាទៅជំរិតទារលុយពីប្រជាពលរដ្នទៅវិញ....?
Wed,02 October 2019 (Time 02:27 AM)
ដោយ ៖ អគ្គនាយកទូរទស្សន៍mdktv online (ចំនួនអ្នកអាន: 19នាក់)

ខេត្តកំពង់ឆ្នាំង ៖ យ៉ាងតិចមានទីតាំងប៉ុស្តិ៍ត្រួតពិនិត្យរបស់នគរបាលខេត្តកំពង់ឆ្នាំងចំនួន៣កន្លែង ក្នុងរូបភាពពិនិត្យបច្ចេកទេសយានយន្ត, ករណីឡានតទ្រុងខុសបច្ចេកទេស, ដឹកសំពីងសំពោង,ផ្ទុកលើសទំងន់,បើកបរលើសល្បឿនកំណត់, ពិនិត្យប័ណ្ណបើកបរ, ពិនិត្យបង់ពន្ធផ្លូវប្រចាំឆ្នាំ,ឈៀកជាដើម ដើម្បីតម្រូវអោយប្រជាពលដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍។ 
ប៉ុន្តែប្រជាពលរដ្ឋរិៈគន់ថា៖ អត់ឃើញបំពេញកាតព្វកិច្ច តួនាទី ភារកិច្ច អោយស្របតាមយន្តការថ្នាក់លើកំណត់និងរឹតបណ្តឹងច្បាប់ចរាចរណ៍នោះទេ គោលដៅចំបង គឺប្រើវិធានគាបសង្កត់តែប្រជាពលរដ្ឋដឹកមាន់រស់ និងហ៊ានដណ្តើមជំនាញខាងបសុពេទ្យចាប់ឡានដឹកមាន់តម្រូវអោយបង់លុយ ទាមទារក្នុង១ឡានចាប់ពី២០មុឺន ទៅ៣០មុឺនរៀលឡើងទៅ បើប្រជាពលរដ្ឋតថ្លៃ ឬមិនអោយនគរបាលបានឃាត់ឡានទុករាប់ម៉ោង ដើម្បីអោយខាតពេលវេលា ទុកអោយមាន់ងាប់ខាតបង់ បង្ខំចិត្តអោយប្រជាពលរដ្ឋបង់លុយទាំងការឈឺចាប់ ក្នុងនោះមានទាំងមាន់ប្រមូលទិញក្នុងស្រុក និងនាំពីក្រៅស្រុក មានន័យថា មាន់មានច្បាប់ និងអត់ច្បាប់។
ប្រជាពលរដ្ឋរិៈគន់ថា៖ គោលដៅសំខាន់ របស់នគរបាលតាមប៉ុស្តិ៍ត្រួតពិនិត្យឃាត់ឡានដឹកមាន់ អាចធ្វើតាមបទបញ្ជាលោកស្នងការនគរបាលខេត្តដើម្បីអោយម្ចាស់ចូលទៅចចារ ប្រយោជន៍ជាខែ គិតគូដល់ម្ចាស់ទឹកម្ចាស់ដី ដែលមានសមត្ថកិច្ចគ្រប់គងក្នុងដែនសមត្ថកិច្ខខេត្តកំពង់ឆ្នាំង។ ដោយឡែកឡានតូចធំ-ដឹកជង្គង់មាន់ ស្លាបមាន់ ប្រហិត មិនឃាត់ មិនបង្ក្រាប មិនយកជំនាញបសុពេទ្យពិនិត្យគុណភាពទេ ដោយគេសង្ស័យអាចទទួលប្រយោជន៍ប្រចាំខែ.? ឬមួយយកតាមដំណើរ ខណៈថៅកែដឹក ជង្គង់មាន់ ស្លាបមាន់ ប្រហិត សុទ្ធជាឡានខ្សែ មានអ្នកការពារក្រាស់ៗ អ៊ីចឹងហើយក៏សន្សំតែសុខ អោយប៉ុណ្ណាយកប៉ុណ្ណឹង។
ប្រជាពលរដ្ឋបានខ្សឹបថា៖ លោកស្នងការនគរបាលខេត្តកំពង់ឆ្នាំង ដាក់ប៉ុស្តិ៍ត្រួតពិនិត្យចំនួន ៣កន្លែង ទី១-នៅចំណុចលង្វែក (ក្រោមរូបភាពពិនិត្យបច្ចេកទេសយានយន្ត ឡានតទ្រុង) ទី២-នៅចំណុច រលាប្អៀរ និងទី៣-នៅស្រុកបរិបូរណ៍ ។ សឹងក្លាយជាប៉ុស្តិ៍ជជុៈ មាននគរបាលច្រើនប្រភេទ ពហុជំនាញខាងប្រើបច្ចេកទេសរកលុយគាបពីឈ្មួញ ប្រជាពលរដ្ឋដឹកមាន់។ ដោយឡែកការដឹកគោ ក្របី ជ្រូក មិនសូវអើពើឡើយ ឬអាចនិយាយថា ជាការត្រូវដង ត្រូវផ្លែគ្នាមុន ឬយកលេសថាការដឹកមានច្បាប់អនុញ្ញាតិ និងមានការពិនិត្យសុខភាពសត្វត្រឹមត្រូវ។
បើនិយាយពីការដឹក ជង្គង់មាន់ ស្លាបមាន់ ប្រហិត ភាគច្រើនយកមកពីថៃ តាមច្រកអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ជាប្រភេទប្រហិតឈ្មួញថៃលួចផលិតជិតព្រំដែន គ្រាន់តែយកប្រេន ម៉ាករបស់ក្រុមហ៊ុនស្របច្បាប់មកវេចខ្ចប់តែប៉ុណ្ណោះ ហើយឈ្មួញខ្មែរដឹកយកមកចែកចាយនៅទីផ្សារកម្ពុជា បានយ៉ាងរលូន។ ក្នុងនោះ គ្រប់ប្រហិតសាច់មាន់ សាច់ជ្រូក សាច់គោ ប្រហិតគ្រឿងសមុទ្រ គេយកសាច់ជ្រូកដែលគ្មានគុណភាពមកផលិតជាប្រហិត ហើយដាក់ទឹកក្លិនអោយទៅជា ប្រហិតសាច់មាន់ សាច់ជ្រូក សាច់គោ ប្រហិតគ្រឿងសមុទ្រ វេចខ្ចប់ជាស្តង់ដារបំផុត ប៉ុន្តែពលរដ្ឋជាអ្នកទទួលទានងាយគ្រោះថ្នាក់បំផុត ក្នុងការប្រើសារធាតុគីមីផលិតនេះ។
ប្រជាពលរដ្ឋលើកឡើងថា៖ បើឈ្មួញរកសុីបែបនេះមិនហ៊ានប៉ៈទេ គឺមកជាន់ក តែពលរដ្ឋដឹកមាន់រស់ ចាប់ឃាត់ទុកម្តងៗរាប់ម្តង ជាវប្បធម៍បង្ខំចិត្តអោយប្រជាពលរដ្ឋចូលទៅចចារ រឿងខែថ្ងៃ។ពួកគាត់សូមសួលោកស្នងការនគរបាលខេត្តកំពង់ឆ្នាំងថា៖ ចុះបើឡានដែលមានស្លាកលេខ ទី១-ភ្នំពេញ 3D-4087 ដោយមានអក្សរ(CR)ក្បាលពណ៍ស កុងទឺន័រពណ៍ទឹកប្រាក់ ទី២-ភ្នំពេញ 3D-5540 ក្បាលពណ៍ស តែកាងមុខខៀវ កុងទឺន័រទឹកប្រាក់។ ទី៣-ភ្នំពេញ 3D-6113 ក្បាលពណ៍ទឹកក្រូច និងទី៤-ភ្នំពេញ 3D-1372ក្បាលពណ៍ស តែកាងមុខខៀវ កុងទឺន័រទឹកប្រាក់។ល។ និង។ល។
ជាឡានកុងតឺន័រឃ្លុបធំៗ ដឹកប្រហិត ដឹកស្លាប ជង្គង់មាន សួរថា៖ លោកស្នងការនគរបាលខេត្តកំពង់ឆ្នាំង ហ៊ានអោយកូនចៅតាមប៉ុស្តិ៍ត្រួតពិនិត្យទាំង៣ កន្លែងនោះឃាត់ឬប៉ៈពាល់ទេ..?។សមត្ថកិច្ច មន្ត្រីរាជការតាមមន្ទីរជុំវិញខេត្ត ប្រជាពលរដ្ឋ ឈ្មួញ ក្រុមហ៊ុនដឹកជញ្ជូន បានលួចធ្លោយថា៖ គ្រប់បទល្មើសសេដ្ឋកិច្ចដឹកជញ្ជូនតាមផ្លូវជាតិលេខ៥ ក្នុងទឹកដីដែនសមត្ថកិច្ចខេត្តកំពង់ឆ្នាំងជៀសមិនផុតពីក្រសែភ្នែក លោកស្នងការ ខូវ លី ទេគឺត្រូវតែបង់លុយតិចឬច្រើន តាមមកពិភាគ្សាគ្នាជាក់ស្តែង។

ព័ត៌មានគួរចាប់អារម្មណ៍

ល្បីទៀតហេីយលោកសក្ក័៤ប៉េអឹម ត្រូវជាកូនប្រុសលោកមេប៉េអឹម ខេត្តក្រចេះ ខ្លួនជាមន្ត្រីអាវុធហត្ថដេីរវ៉ៃប្រជាពលរដ្នស្លូតត្រង់ និងដកកាំភ្លេីងភ្ជុងទៀត ពិតជាចរិកអន់មែន (អគ្គនាយកទូរទស្សន៍mdktv online)

ព័ត៌មានគួរចាប់អារម្មណ៍

ករណីឃាតកម្ម៧ឆ្នាំមុន ទៅលេីអ្នកកាសែតឈ្មោះ ហង្ស សេរីឧត្តម តេីមានពន្លឺយុត្តិធម៌ទេ..? តេីលោក គឹម រស្មី មានការពាក់ពន្ធ័ក្នុងករណីឃាតកម្មនេះដែរឬទេ..? (អគ្គនាយកទូរទស្សន៍mdktvonline)

ព័ត៌មានគួរចាប់អារម្មណ៍

លោក យី ថុល កំពុងធ្វេីឲ្យតម្លៃខ្លួនរបស់គាត់ល្បីរន្ទេី ខាងប្រព្រឹត្តអំពេីពុករលួយយ៉ាងពេញបន្ទុក និង បក្ខពួក ...? (អគ្គនាយកទូរទស្សន៍mdktv online)

ព័ត៌មានគួរចាប់អារម្មណ៍

ឃើញទុក្ខលំបាកប្រជាជន អភិបាលខេត្តព្រះវិហារ និងសមាគមដានីញ៉ែល ក្រុមការងារជាមួយសប្បុរសជនចុះចែកអំណោយជូនសហគមក្រីក្រ (អគ្គនាយកទូរទស្សន៍mdktvonline)

ព័ត៌មានគួរចាប់អារម្មណ៍

ទីតាំង អីនធឺណេត បង្កល្បែងសុីសងយុីហោ(K99-Cate)ប្រហែលជាមានខ្នងបង្អែកធំទេីបមិនហ៊ានបង្ក្រាប ឬ មួយជាឆ្នាំងបាយរបស់អស់លោកខណ្ឌដូនពេញ...? (អគ្គនាយកទូរទស្សន៍mdktv online)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
32 នាក់
ម្សិលមិញ :
92 នាក់
សប្តាហ៍នេះ :
679 នាក់
ខែនេះ :
4279 នាក់
3 ខែនេះ :
14973 នាក់
សរុប :
102176 នាក់