ថ្ងៃអង្គារ៍ ទី២២ ខែតុលា ឆ្នាំ២០៥០
ស្ថាននីយ៍ទូរទស្សន៍ មរតកខ្មែរ ធីវីអនឡាញ / Tel: 089 867 317 - 088 417 8517 - 015 883 917 / Telegram: 097 54 54 093
មេគយច្រកទ្វារអន្តរជាតិព្រំ កាន់តែល្បីល្បាញ បេីកឲ្យទំនិញគ្រប់ប្រភេទពីប្រទេសថៃ ចូលមកយ៉ាងអានាធិបតេយ្យ
Sun,06 October 2019 (Time 01:23 PM)
ដោយ ៖ អគ្គនាយក (ចំនួនអ្នកអាន: 39នាក់)

(ខេត្តប៉ៃលិន) ៖ ប្រជាពលរដ្ឋ រួម ទាំង អាជីវករ បាន ធ្វើ ការរិះគន់ យ៉ាង ចាស់ដៃ ចំពោះ មន្ត្រី គយ ប្រចាំការ អន្តរជាតិ ព្រំ ខេត្ត ប៉ៃលិន ដែល ឃុបឃិត ឲ្យ ទំនិញ គេច ពន្ធ ពី ប្រទេស ថៃ ចូល តាម ច្រក អន្តរជាតិ មួយ នេះ យ៉ាង អានាធិបតេយ្យ ខណៈ ដែល មន្ត្រី គយ អង្គុយ ប្រមូល លុយ យ៉ាង ត្រជាក់ចិត្ត ។
តាម សេចក្តីរាយការណ៍ បានឲ្យដឹង ថា បច្ចុប្បន្ន នេះ ក្រុម ឈ្មួញ បាន សម្រុក នាំចូល ទំនិញ ដូចជា ប្រភេទ រថយន្ត ស៊េរី ទំនើបៗ ដែល ឈ្មួញ បាន កាត់ ត ទៅ ជា រថយន្ត កាប់សាច់ ដឹក តាម កុងតឺន័រ ក៏ដូចជា ស្រា បៀរ ភេសជ្ជៈ គ្រប់មុខ និង ទំនិញ ចាប់ហួយ ជាដើម ត្រូវបាន ឈ្មួញ ធ្វើការ នាំចូល ពី ប្រទេស ថៃ តាម ច្រក ព្រំដែន អន្តរជាតិ ព្រំ នៃ ខេត្ត ប៉ៃលិន មិនតិច ជាង ៣០០ គ្រឿង ឡើយ ក្នុង មួយ ខែៗ ។ ប៉ុន្តែ ត្រូវបាន សង្ស័យថា ទំនិញ ទាំងនោះ គឺ ឈ្មួញ នាំចូល បង់ពន្ធ ប្រមាណ ៥០% ប៉ុណ្ណោះ ។ ក្រៅពី នោះ ក្រុម ឈ្មួញ បាន ឃុបឃិត ជាមួយ មន្ត្រី គយ ដើម្បី បង់ លុយ ក្រៅ ប្រព័ន្ធ ចូល ហោប៉ៅ មន្ត្រី គយ តែម្តង ។
ខណៈ ដែល ករណី នេះ ត្រូវបាន គេ ដឹងថា ក្រុម ឈ្មួញ មន្ត្រី គយ តែងតែ ឃុបឃិត គ្នា លួច ចំណូល រដ្ឋ មក ធ្វើជា ផលប្រយោជន៍ ផ្ទាល់ខ្លួន ជា បន្តបន្ទាប់ រាប់ ឆ្នាំ មកហើយ ។
សេចក្តីរាយការណ៍ ដដែល បានបញ្ជាក់ ថា មាន ឈ្មួញ ធំៗ ប្រមាណ ៦ ទៅ ៧ នាក់ បាន រកស៊ី នាំ ទំនិញ ខាងលើ ពី ប្រទេស ថៃ ជា ច្រើន ឆ្នាំ មកហើយ ដឹក តាម រថយន្ត កុងតឺន័រ និង រថយន្ត យី ឌុប ដោយ ក្រុម ឈ្មួញ បាន ឃុបឃិត ជាមួយ មន្ត្រី គយ ពុករលួយ ក្លែង ប្រភេទ មុខទំនិញ ពី ទំនិញ ថ្លៃ មក ជា ប្រភេទ ទំនិញ ចម្រុះ ពី រថយន្ត ស៊េរី ទំនើបៗ គាត់ ត ឲ្យទៅ ជា រថយន្ត កាប់សាច់ ( រថយន្ត ជជុះ ) ដើម្បី បង់ពន្ធ ទាប ត្រឹម ៣០ ទៅ ៤០ ភាគរយ ប៉ុណ្ណោះ ។
ល្បិច បំភ័ន្ត ភ្នែក បែប នេះ បាន កើតឡើង តាំងពី ជំនាន់ មេ គយ មុនៗ មកម្ល៉េះ ! ធ្វើឲ្យ ចំណូល ពន្ធគយ មាន ការបាត់ បង់ យ៉ាងច្រើន សន្ធឹកសន្ធាប់ ក្នុង មួយខែៗ ឬ មួយ ឆ្នាំៗ ហើយ រដ្ឋ គឺជា អ្នកខាតបង់ ។ រីឯ មន្ត្រី គយ ដែល ចូលចិត្ត ប្រព្រឹត្ត អំពើ ពុករលួយ ជា អ្នកមាន បាន ។ ប្រជាពលរដ្ឋ និង ក្រុម ឈ្មួញ បាន លើកឡើង ថា លោក ទី ប៊ុន ឡេង ប្រធាន ក្តោប ក្តាប់ ការងារ រួម នៃ ការិយាល័យ គយ និង រដ្ឋាករ ច្រក អន្តរជាតិ ព្រំ និង លោក សំ សុវណ្ណារិទ្ធ ប្រធាន សាខាគយ និង រដ្ឋាករ ខេត្ត ប៉ៃលិន ទំនងជា នាំ គ្នា បន្ត អនុវត្តន៍ នូវ វប្បធម៌ ពុករលួយ តាម រយៈ ការប្រើ ជំនាញ របស់ ខ្លួន ក្នុងការ គៃបន្លំ យក ថវិកា របស់ ជាតិ មក ចែក គ្នា ធ្វើ មានបាន ផ្ទាល់ ខ្លួន មិន ចាញ់ មេ គយ ជំនាន់ មុនៗ នោះទេ ទើប មិន ហ៊ាន បង្ក្រាប យក ស្នាដៃ បែបនេះ ។
ទាក់ទង ករណី ខាងលើ នេះ ភ្នាក់ងារ យើង មិនទាន់ បាន ទាក់ទង សុំ ការបំភ្លឺ ពី មន្ត្រី គយ ទាំង ពីរ រូប ខាងលើ បាន នៅឡើយ ទេ ព្រោះ មន្ត្រី ទាំង ពីរ រូប នេះ ប្តូរ លេខ ទូរស័ព្ទ រហូត ខណៈ ដែល សកម្មភាព នាំ ទំនិញគេចពន្ធ ចូល នៅ តែ ត្រូវគេ មើលឃើញថា ក្រុម ឈ្មួញ បាន នឹង កំពុង នាំ ចូល យ៉ាង គគ្រឹគគគ្រេង ដោយ ពុំ មាន ការបង្ក្រាប នោះឡើយ ។
ទន្ទឹម នោះ ក៏ មាន ការទាមទារ ឲ្យ ថ្នាក់ដឹកនាំ ស្ថាប័នគយ ចុះ ស្រាវជ្រាវ នឹង ចាត់វិធានការ ជាបន្ទាន់ ប្រសិនបើ មាន ឆន្ទៈ ក្នុងការ ប្រមូល ថវិកា ចូល រដ្ឋ ៕ ( www.mdktv.net ) កាលរិយាល័យនិពន្ធ 076 800 6666

ព័ត៌មានគួរចាប់អារម្មណ៍

ល្បីទៀតហេីយលោកសក្ក័៤ប៉េអឹម ត្រូវជាកូនប្រុសលោកមេប៉េអឹម ខេត្តក្រចេះ ខ្លួនជាមន្ត្រីអាវុធហត្ថដេីរវ៉ៃប្រជាពលរដ្នស្លូតត្រង់ និងដកកាំភ្លេីងភ្ជុងទៀត ពិតជាចរិកអន់មែន (អគ្គនាយកទូរទស្សន៍mdktv online)

ព័ត៌មានគួរចាប់អារម្មណ៍

ករណីឃាតកម្ម៧ឆ្នាំមុន ទៅលេីអ្នកកាសែតឈ្មោះ ហង្ស សេរីឧត្តម តេីមានពន្លឺយុត្តិធម៌ទេ..? តេីលោក គឹម រស្មី មានការពាក់ពន្ធ័ក្នុងករណីឃាតកម្មនេះដែរឬទេ..? (អគ្គនាយកទូរទស្សន៍mdktvonline)

ព័ត៌មានគួរចាប់អារម្មណ៍

លោក យី ថុល កំពុងធ្វេីឲ្យតម្លៃខ្លួនរបស់គាត់ល្បីរន្ទេី ខាងប្រព្រឹត្តអំពេីពុករលួយយ៉ាងពេញបន្ទុក និង បក្ខពួក ...? (អគ្គនាយកទូរទស្សន៍mdktv online)

ព័ត៌មានគួរចាប់អារម្មណ៍

ឃើញទុក្ខលំបាកប្រជាជន អភិបាលខេត្តព្រះវិហារ និងសមាគមដានីញ៉ែល ក្រុមការងារជាមួយសប្បុរសជនចុះចែកអំណោយជូនសហគមក្រីក្រ (អគ្គនាយកទូរទស្សន៍mdktvonline)

ព័ត៌មានគួរចាប់អារម្មណ៍

ទីតាំង អីនធឺណេត បង្កល្បែងសុីសងយុីហោ(K99-Cate)ប្រហែលជាមានខ្នងបង្អែកធំទេីបមិនហ៊ានបង្ក្រាប ឬ មួយជាឆ្នាំងបាយរបស់អស់លោកខណ្ឌដូនពេញ...? (អគ្គនាយកទូរទស្សន៍mdktv online)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
10 នាក់
ម្សិលមិញ :
92 នាក់
សប្តាហ៍នេះ :
657 នាក់
ខែនេះ :
4257 នាក់
3 ខែនេះ :
14951 នាក់
សរុប :
102154 នាក់