ថ្ងៃពុធ ទី០១ ខែមេសា ឆ្នាំ២០៥០
កម្មវិធីទូរទស្សន៏ មរតកខ្មែរ ( MDK TV online ) អគ្គនាយករងការផ្សាយ លោក គតិយុត្ត 097 33 11 660 / 096 33 11 600 ___ប្រធានរដ្ឋបាល លោក សុខ តារា 012 29 23 78 / 015 29 23 78 / 097 96 36 186 --ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម 016 29 23 78 / 066 29 23 78 / 069 29 23 78 / 098 29 23 78 សូមអគុណ
កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង
Wed,27 November 2019 (Time 05:33 PM)
ដោយ ៖ ខ្មែរថ្ងៃនេះ (ចំនួនអ្នកអាន: 103នាក់)

ខេត្តកណ្តាល៖​ដើម្បីចូលរួមទប់ស្កាត់ រាល់មុខទំនិញ និងម្ហូបអាហារ ខូចគុណភាព និងហួសកាល​បរិច្ឆេទ​ ដែលដាក់លក់នៅលើទីផ្សារ ដែលធ្វើឲ្យប៉ះពាលដល់សុខភាពប្រជាពលរដ្ឋនោះ នៅព្រឹក​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ មន្រ្ដីកាំកុងត្រូលសាខាខេត្តកណ្តាល បានសហការជាមួយ និង​អាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យទំនិញនៅផ្សាររ​កាកោង ស្រុកមុខកំពូល ជាលទ្ធផល​បានរកឃើញ​ផលិតផលហួសកាលបរិច្ឆេទ និងខូចគុណភាពមួយចំនួន យកទៅកំទិច​ចោល។

លោក អ៊ូ ម៉ានរិន ប្រធានសាខាកាំកុងត្រូលខេត្តកណ្តាល បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការចុះ​ពិនិត្យទំនិញ នៅផ្សាររការកោងខាងលើនេះ ក្រុមការងារបានរ​កឃើញទំនិញ ហួសកាលបរិច្ឆេទ និង​ខូចគុណភាពរួមមាន​៖
១-ប្រហិតសាច់មាន់និងhot dog ចំនួន៦កញ្ចប់ ហួសកាលបរិច្ឆេទប្រើប្រាស់។
២-ទឹកក្រូចcoca cola ដបជ័រចំណុះ៣៥០ml ចំនួន១២ដប,ភេសជ្ជៈសាំម៉ូរៃ (sumurai) ដប​ជ័រចំណុះ​៣៥០ml ចំនួន១២ដប និងភេសជ្ជៈ M150 ចំនួន២កេស ស្មើនិង៤៨កំប៉ុង ខូចគុណភាព និងផុតកា​លបរិច្ឆេទ​ប្រើប្រាស់។
៣-ប៊័រចំនួន៣១កំប៉ុងតូច ហួសកាលបរិច្ឆេទប្រើប្រាស់ ។
លោកបន្តថា ក្រោយពីរកឃើញទំនិញខូចគុណភាពទាំងអស់នោះ ក្រុមការងារបានធ្វើកំណត់ហេតុ ដក​ហូត ដើម្បីធ្វើការដុតកម្ទេចចោលតេម្តង។

ឆ្លៀតឱកាសនោះដែរបានធ្វើការអប់រំណែនាំដល់ អាជីវករ អ្នកលក់ដូរ និងអ្នកប្រើប្រាស់ ឲ្យបាន​យល់​ដឹងអំពីផលវិបាកដែលបណ្តាលមកពី ការបរិភោគអាហារហួសកាលបរិច្ឆេទ ការប្រើប្រាស់ និងការដា​ក់លាយបន្ថែម សារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ។

ក្នុងនោះលោកក៏បានអំពាវនាវដល់អាជីវករ អ្នកលក់ដូរ ទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន និងត្រូវយ​កចិ​ត្តទុកដាក់ ឱ្យបានហ្មត់ចត់ មុននឹងធ្វើចរាចរ ចែកចាយលក់ដូរ ទំនិញ និងម្ហូបអាហារទទួលទាន គឺចាំបា​ច់ត្រូវរកទំនិញ​ណាដែលមានសុវត្ថិភាព និងគុណភាព ដែលមិនប៉ះពាល់សុខភាព ដល់អ្នក​ប្រើប្រាស់ មុននិងទិញ ឬចែកចាយបន្តត្រូវពិនិត្យមើលការបរិច្ឆេទឲ្យបានច្បាស់លាស់៕

ព័ត៌មានគួរចាប់អារម្មណ៍

សាលារាជធានីភ្នំពេញ ប្រកាសផ្អាកសេវារថយន្តក្រុង ដោយសារកូវីដ-១៩ (អគ្គនាយិកា 076 800 6666)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុម​ហ៊ុនធីង៉ា​ អភិវឌ្ឍន៍ និង វិ​និយោគបំផ្លា​ញព្រៃឡង់​នៅស្រុករវៀង ខេ​ត្តព្រះវិហារជិ​តរលាយ​ហើយ.. (អគ្គនាយិកា 076 800 6666)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះបង្ក្រាបគំនរឈើជាច្រើនដុំ ដែលឈ្មួញជើងខ្លាំង(ឈ្មោះថា ម៉ាប់ និងប្រពន្ធ ) យកមកលាក់ទុកនៅក្នុងព្រៃ ក្បែរស្រុកអូរាំង (អគ្គនាយិកា 076 800 6666)

ព័ត៌មានគួរចាប់អារម្មណ៍

មន្រ្តីគ្រាក់ៗត្បូងឃ្មុំមានភាគ​ហ៊ុន ខ្យល់នៅសង្វៀន​ល្បែង​ស៊ីសង​ដូង៧​ដើម (អគ្គនាយិកា 076 800 6666)

ព័ត៌មានគួរចាប់អារម្មណ៍

នារីវ័យ១៨ឆ្នាំម្នាក់​ ត្រូវក្រុមយុវជនពីរនាក់រំលោភបូក​រហូតសន្លប់​ កាលពីយប់មិញ​ ហេីយឃាត់ខ្លួនបានម្នាក់នៅពេលព្យាយាមរត់... (អគ្គនាយិកា 076 800 6666)

វីដែអូ