ថ្ងៃសៅរ៍ ទី១៨ ខែមករា ឆ្នាំ២០៥០
កម្មវិធីទូរទស្សន៏ មរតកខ្មែរ ( MDK TV online ) អគ្គនាយកការផ្សាយ លោក គតិយុត្ត 097 33 11 660 / 096 33 11 600 ___ប្រធានរដ្ឋបាល លោក សុខ តារា 012 29 23 78 / 015 29 23 78 / 097 96 36 186 --ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម 016 29 23 78 / 066 29 23 78 / 069 29 23 78 / 098 29 23 78 សូមអគុណ
មន្ត្រីឧទ្យានុរក្សស្រុកសណ្តាន់ ខេត្តកំពង់ធំ ចុះបង្ក្រាបសកម្មភាពដឹកជញ្ជូនឈើល្មើសច្បាប់ ឃាត់គោយន្តកន្ត្រៃ៣គ្រឿង និងរឹបអូសឈើបានប្រមាណ ៥ម៉ែត្រគូបត្រីគុណ
Thu,05 December 2019 (Time 04:58 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 33នាក់)

ខេត្តកំពង់ធំ ៖ គោយន្តកន្ត្រៃដឹកជញ្ជូនឈើល្មើសច្បាប់ និងឈើពីរប្រភេទប្រមាណ ៥ម៉ែត្រគូបត្រីគុណ បានរងការបង្ក្រាប និងរឹបអូស ពីមន្ត្រីឧទ្យានុរក្ស នៃស្នាក់ការបរិស្ថាន ខេត្តកំពង់ធំ។ ប្រតិបត្តិការបង្ក្រាបការដឹកជញ្ជូនឈើល្មើសច្បាប់នេះ បានធ្វើឡើងកាលពីម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី៤ធ្នូឆ្នាំ២០១៩ នៅចំណុចត្រពាំងបឹងឡង់ ស្ថិតក្នុងភូមិបឹង ឃុំមានរិទ្ធិ ស្រុកសណ្តាន់ ខេត្ត កំពង់ធំ ។  ប្រតិបត្តិការនេះទៀត បានធ្វើឡើងក្រោមកិច្ចសហការណ៍ រវាងកម្លាំងឧទ្យានុរក្ស ប្រចាំស្នាក់ការបរិស្ថានចំនួន៣ នៃដែនជម្រកសត្វព្រៃ ព្រៃឡង់ គឺ ស្នាក់ការបរិស្ថានអូងាវ ស្នាក់ការបរិស្ថានព្រះអាទិត្យ និងស្នាក់ការបរិស្ថានអូរក្រពើ នៃស្រុកសណ្តាន់ ខេត្តកំពង់ធំ។  សេចក្តីរាយការណ៍ ពីស្រុកសណ្តាន់ បានឲ្យដឹងថា មន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តកំពង់ធំ នាគ្រានោះ បានធ្វើការឃាត់គោយន្តកន្ត្រៃ ៣គ្រឿង ដែលកំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពេញប្រៀប ចេញពីដែនព្រៃ និងរឹបអូសបានឈើអារ ប្រមាណជា ៥ម៉ែត្រគូបត្រីគុណ។ ប៉ុន្តែ មិនបានឃាត់ខ្លួនជនសង្ស័យ ម្ចាស់គោយន្តដឹកជញ្ជូនឈើល្មើសច្បាប់ទាំងនោះទេ ដោយសារជនសង្ស័យ បានបើកគោយន្តមកទុកចោល ហើយរត់គេចខ្លួនបាត់។  សេចក្តីរាយការណ៍ដដែលបានឲ្យដឹងទៀតថា ក្រោយការបង្ក្រាប និងរឹបអូសវត្ថុតាងបទល្មើសរួច មន្ត្រីឧទ្យានុរក្ស នៃស្នាក់ការបរិស្ថានទាំង៣ បាននាំយកគោយន្តកន្ត្រៃទាំង៣គ្រឿង រួមទាំងឈើអារ និងឈើម៉ៃតាប់ ប្រមាណជា៥ម៉ែត្រគូបត្រីគុណ ទៅរក្សាទុកនៅស្នាក់ការបរិស្ថានអូរងាវ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ