ថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០៥០
កម្មវិធីទូរទស្សន៏ មរតកខ្មែរ ( MDK TV online ) អគ្គនាយករងការផ្សាយ លោក គតិយុត្ត 097 33 11 660 / 096 33 11 600 ___ប្រធានរដ្ឋបាល លោក សុខ តារា 012 29 23 78 / 015 29 23 78 / 097 96 36 186 --ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម 016 29 23 78 / 066 29 23 78 / 069 29 23 78 / 098 29 23 78 សូមអគុណ
ឯកឧត្តមថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សង្ឃឹមថាមានទេសចរណ៍ប្រមាណ៥០ម៉ឺននាក់ ចូលរួមបុណ្យសមុទ្រ ២០១៩នៅខេត្តកំពត
Fri,06 December 2019 (Time 05:33 PM)
ដោយ ៖ លោកកែវ សុផាត 097 60​ 56 118/ 012 598 938 (ចំនួនអ្នកអាន: 62នាក់)

ខេត្តកំពត ៖ ការត្រៀមរៀបចំបុណ្យសមុទ្រ គិតមកដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានរួច​រា​ល់ ៩៥% ភាគរយហើយ គឺនៅ​ស​ល់​តែការងារសំរិតសំរាំងបន្ថែមមួយចំនួនទៀតតែប៉ុណ្ណោះ ។  ហើយបើតាមប្រសាសន៍របស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ឯកឧត្តមបណ្ឌិតថោង ខុនបានលើកឡើងថា ការរៀបចំបុណ្យសមុទ្រនៅខេត្តកំពតក្នុងឆ្នាំ២០១៩នេះនឹងមានលក្ខណៈល្អប្រសើរ ការរៀបចំក្រុងបានស្អាត ពិសេសពេលរាត្រី ហើយបើផ្អែកលើបទពិសោធកន្លងមក ពិធីបុណ្យសមុទ្រឆ្នាំនេះនឹងអាចមានភ្ញៀវទេស​ច​រ​ណ៍កើនឡើងជាងឆ្នាំមុន តាមការរំពឹងទុករង្វង់ប្រមាណ៥០ម៉ឺននាក់  ។ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយកិច្ចប្រជុំគណៈកម្មការត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ ដែលខេត្តកំពតទទួលធ្វើជាម្ចាស់ផ្ទះ នៅព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលាខេត្តកំពត ។ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរ​ណ៍ បានលើកឡើងថា ការត្រៀមរៀបចំពិធីបុណ្យសមុទ្របានរួចរាល់ចប់សព្វគ្រប់អស់ហើយគិតមត្រឹមពេលនេះ គឺនៅសល់តែកា​រ​សំ​រិតសំរាំងបន្ថែមឲ្យកាន់តែល្អប៉ុណ្ណោះ  មិនមានបញ្ហាអ្វីគួរឲ្យព្រួយប្រារម្ភទេ ។ ចំណែកបញ្ហាផ្លូវធ្វើដំណើរមកកាន់ខេត្តកំពតដែ​ល​មានលក្ខណៈហុយ និងរលះមិនទាន់ស្រួយនៅឡើយ  ឯកឧត្តមរដ្ឋមន្ត្រីថា បានពិភាក្សាជាមួយ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការនិងដឹកជញ្ជូនរួចហើយ  ឯកឧត្តម ស៊ុន ចាន់ថុល ថានឹងជួយជំរុញ និងពន្លឿនធ្វើយ៉ាងណាឲ្យផ្លូវប្រសើរឡើងច្រើន នៅមុនថ្ងៃបុណ្យសមុទ្រមកដល់ ។ ឯកឧត្តមរដ្ដមន្ត្រីបានកោតសរសើរដល់រដ្ឋបាលខេត្ត ប្រជាពលរដ្ឋ មន្ទីរជំនាញ និងជាពិសេសអនុគណៈកម្មការ ទាំង៦ដែលបានចូលរួមសហការខិតខំប្រឹងប្រែង រៀបចំការងារត្រៀមបុណ្យសមុទ្រលើកទី ៨ ជុំទី២ នេះឲ្យមានភាពទាក់ទាញ និងទាន់ពេលវេលា ។ ឯកឧត្តម រដ្ឋមន្ត្រីបានបញ្ចាក់ថា ក្រៅពីកម្មវិធីធ្លាប់មានដូចនៅក្នុងបុណ្យសមុទ្រនាពេលសព្វមួយដង  សម្រាប់​ជុំទី២​នៅ​ខេត្តកំពតនេះ និងមានកម្មវិធីថ្មីៗ បញ្ចូលច្រើនថែមទៀតដែរ ដូចជាវិថីម្ហូបអាហារ អមដោយការប្រគុំក្រុមតន្ត្រីរាំលែងកម្សា​ន្ត  ក្នុងគោលបំណងដើម្បីជួយជំរុញដល់សក្ដានុពល ម្ហូបអាហារខ្មែរ ឬផលិតផលក្នុងស្រុក ឲ្យបានខ្លាំងខ្លា ការរៀបចំអាហារដ្ឋាន​លើទឹកតាមបណ្តោយដងព្រែក និងសមិទ្ធិផលកីឡាថ្មីៗ  តំបន់មណ្ឌលកម្សាន្តថ្មីប្លែកៗជាច្រើនទៀត ដែលនឹងដាក់ផ្សាយតា​ម​ស្ព​តរបស់ក្រសួងក្រសួងទេសចរណ៍ ។ ជាងនេះទៅទៀត អ្វីដែលថ្មីមួយទៀតគឺទូរថភ្លើងលំដាប់អន្តរជាតិ សម្រាប់ដឹងជញ្ជូនអ្ន​ក​ដំណើរពីក្រុងព្រះសីហនុ មកកំពត ។ឯកឧត្តម រដ្ឋមមន្ត្រីបានបន្ថែមថា ផ្អែកលើការអភិវឌ្ឍន៍ រីកចម្រើនទូទាំងប្រទេស កើតចេញពីកត្តាស្ថេរភាពនយោបាយ សុខសន្តិ​ភាព និងការរៀបចំបានល្អរបស់មន្ត្រីជំនាញ និងរដ្ឋបាលខេត្ត រួមនិងប្រជាពលរដ្ឋផងនោះ  នៅក្នុងបុណ្យសមុទ្រឆ្នាំ២០​១៩​នេះ​​ ឯកឧត្តម រំពឹងថាភ្ញៀវទេសចរណ៍នឹងកើនឡើង ។ តាមការប៉ាន់ស្មានប្រមាណជា៥០ម៉ឺននាក់  ខណៈដែលឆ្នាំមុនមានប្រ​មា​ណ​ ​៣៥ម៉ឺននាក់ ។យ៉ាងណាក៏ដោយឯកឧត្តមរដ្ឋមន្ត្រីក៏បានបញ្ជាក់ដែរថា ការរៀបចំសេវាហូបចុកមិនខ្វះទេ ប៉ុន្តែសេវាស្នាក់នៅអាចនឹងមានប​ញ្ហា ព្រោះសេវាស្នាក់នៅរបស់ខេត្តនៅមានកម្រិត។ ប៉ុន្តែជុំវិញបញ្ហានេះ រដ្ឋបាលខេត្តបានចុះទៅជួបជាមួយនិងប្រជាពលរដ្ឋ ដ៏ដូចជាជំរុញដល់មន្ត្រីរាជការដែលមានផ្ទះធំទូលាយ សូមជួយរៀបចំដើម្បីទុកជួលឲ្យភ្ញៀវស្នាក់ផងដែរ ព្រោះបច្ចុប្បន្នវិស័យទេស​ច​រ​ណ៍គឺជាការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន  ។ ឯកឧត្តម ក៏បានអំពាវនាវដល់ ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សូមមកចូលរួមទស្សនា កម្សាន្តសប្បាយ ក្នុងពិធីបុណ្យសមុទ្រឲ្យបានច្រើនកោះករ ជាពិសេសត្រូវជួយចូលរួមថែរក្សា និងសំអាតអនាម័យ បរិស្ថានឲ្យបានល្អស្អាត ចេះវេចខ្ចប់​កា​ក​សំណល់ជាដើម ចំណែកអ្នកផ្តល់សេវាទេសចរ ត្រូវបង្កើនគុណភាពសេវារបស់ខ្លួន ពិសេសតម្លៃត្រូវរក្សានូវដដែលឬតម្លៃបន្តិចបន្តួច ដើម្បីបង្ហាញថា យើងចូលរួមទាំងអស់គ្នា ដើម្បីកម្ពុជា ដើម្បីខេត្តកំពតមានការរីកចម្រើនល្បីល្បាញផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានាធិបតីអាមេរិកថ្លែងអំណរគុណ កម្ពុជាចំពោះការអនុញ្ញាតឱ្យនាវាទេសចរណ៍ Westerdam ចូលចត... (អគ្គនាយិកា 076 800 6666)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រោះតែការធ្វើអាជីវកម្មបានជីកកកាយយកដីលក់ ធ្វើឱ្យភ្នំជាច្រើននៅក្នុងភូមិសាស្ត្រខេត្តកំពត ស្ទើបាត់រូបរាងអស់ទៅហើយ (ចាងហ្វាងកការផ្សាយ)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងព័ត៌មានថា នឹងបញ្ជូនគ្រូជំនាញ ទៅជួយបង្រៀនដល់អ្នកសារព័ត៌មានទាំងស្ថាប័នរដ្ឋ និង ឯកជន (ចាងហ្វាងកការផ្សាយ)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងទេសចរណ៍ បង្កើនវិធានការជំរុញ ចលនាទេសចរណ៍ ក្នុងស្រុក ខណៈទេសចរ អន្តរជាតិ ព្រួយបារម្ភលើការរាលដាល ជំងីផ្លូវដង្ហើមប្រភេទថ្មី.... (ចាងហ្វាងកការផ្សាយ)

ព័ត៌មានគួរចាប់អារម្មណ៍

ល្អណាស់ អាជ្ញាធរនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នឹងចែក ម៉ាសចំនួន១លាន រយៈពេល១ខែ ចាប់ពីថ្ងៃស្អែកតទៅ (ចាងហ្វាងកការផ្សាយ)

វីដែអូ