ថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០៥០
កម្មវិធីទូរទស្សន៏ មរតកខ្មែរ ( MDK TV online ) អគ្គនាយករងការផ្សាយ លោក គតិយុត្ត 097 33 11 660 / 096 33 11 600 ___ប្រធានរដ្ឋបាល លោក សុខ តារា 012 29 23 78 / 015 29 23 78 / 097 96 36 186 --ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម 016 29 23 78 / 066 29 23 78 / 069 29 23 78 / 098 29 23 78 សូមអគុណ
មន្ត្រីជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងអំពាវនាវឱយប្រជាពលរដ្ឋដែលមាន បំណងធ្វើប្រហុកសូមរួសរាន់ទាន់ត្រីសំបូរណ៍និងកំពង់ត្រូវ
Mon,09 December 2019 (Time 10:32 AM)
ដោយ ៖ (ចំនួនអ្នកអាន: 234នាក់)

ខេត្តកំពង់ឆ្នាំង: មន្ត្រីខណ្ឌរដ្ឋបាលជល

ផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងបានអោយដឹងថា៖ត្រីសម្រាប់ធ្វើប្រហុកនិងផ្អកបាននិងកំពង់ត្រូវជាបណ្ដើរៗហើយក្នុងខែខ្នើតនេះ។

ចំណែកត្រីចង្កែងដែលជាត្រីត្រូវមងក្រឡា៣ហ៊ុនកន្លះក៍ត្រូវច្រើនណាស់ដែរ ពេលនេះប្រជាពលរដ្ឋកំពុងបណ្តែតមកចាប់ត្រីនៅតាមបណ្តាស្រុកក្រុងចំនួន៤ជាប់ដងទន្លេសាប។



នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងលោកលីឡាបានអោយដឹងនៅព្រឹកថ្ងៃទី៦ខែធ្នូឆ្នាំ២០១៩តាមរយះទូរស័ព្ទថា៖សម្រាប់ខេត្តកំពង់ឆ្នាំងត្រីបានត្រូវជាបណ្ដើរៗហើយក្នុងនោះមាននៅក្នុងឃុំឆ្នុកទ្រូស្រុកបរិបូណ៌នៅសង្កាត់កំពង់

ឆ្នាំងក្រុងកំពង់ឆ្នាំងឃុំសែបឃុំតាជេសស្រុកកំពង់ត្រឡាច ត្រីបានចាប់ផ្តើមត្រូវនៅក្នុងខ្នើតខែមិគសិរនេះហើយបានសំបូរខ្លាំងនៅថ្ងៃ៨កើតត្រូវនឹងថ្ងៃទី៤ខែធ្នូ លោកបានបញ្ជាក់ថាបងប្អូនប្រជាពលរដ្ឋបាននាំគ្នាបណ្ដែតមងចាប់យកត្រីនៅទីកន្លែងដែលពួកគាត់រកដូចជានៅស្រុកបរិបួរណ៌ក្រុងកំពង់ឆ្នាំងស្រុកកំពង់លែងនិងស្រុកកំពង់ត្រឡាច។



បើគិតជាមធ្យមក្នុងទូកមួយគ្រឿងបណ្តែតមកដោយប្រើក្រឡា២ហ៊ុនចាប់ត្រីប្រហុកគឺចាប់ត្រីបានពី៨០ទៅ១២០គីឡូក្រាមក្នុង១ថ្ងៃ។

ចំណែកទូកបណ្តែតមងក្រឡា៣ហ៊ុនកន្លះចាប់ត្រីចង្កែងគឺបានពី៣០គីឡូទៅ៥០គី

ឡូក្រាមក្នុងទូកមួយគ្រឿង។

តាមការប្រមាណនៅខ្នើតខែ(ខែបុស្ស) ក្រោយនេះត្រីនឹងចាប់ត្រូវច្រើនជាងនេះហេតុនេះហើយក្នុងនាមលោកជាមន្ត្រីរដ្ឋបាលជលផលខេត្តក៍សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលនៅឆ្ងាយៗនិងមានបំណងមកធ្វើត្រីប្រហុកនៅខ្នើតនេះនឹងខ្នើតខែក្រោយក្តីសូមមេត្តារួស

រាន់មកធ្វើត្រីប្រហុកនិងផ្អកឱយបានគ្រប់ៗគ្នានិងទាន់ពេលវេលា។



លោកនាយខណ្ឌ័រដ្ឋបាលជលផលបានបញ្ជាក់អោយដឹងបន្ថែមទៀតថា៖ត្រីប្រហុកនិងត្រីស្លឹកឬស្សី១គីឡូ

ក្រាមថ្លៃពី៨០០រៀលទៅ១០០០រៀល(សម្រាប់តម្លៃថ្ងៃទី៤និងទី៥ខែធ្នូ)លម្លងទៅចំណែកត្រីចង្កែងថ្លៃ៤០០០រៀលទៅ៥០០០រៀលក្នុង

១គីឡូក្រាម។



សូមបញ្ជាក់ថា៖សម្រាប់ត្រីប្រហុកក្នុងខេត្តកំពង់ឆ្នាំងគឺចាប់ផ្ដើមត្រូវនៅខែមិគសិរខែបុស្សនិងខែមាឃទើបអស់ហើយសម្រាប់ពេលនេះគឺជាខ្នើតខែទីមួយដែលត្រីប្រហុកចាប់ផ្ដើមត្រូវ។ប្រជាពលរដ្ឋអាចមកធ្វើត្រីប្រហុកបានមានទីតាំងដូចជានៅស្រុកបរិបូណ៌នៅក្រុងកំពង់ឆ្នាំងនិងស្រុកកំពង់ត្រឡាចជាដើម៕

ព័ត៌មានគួរចាប់អារម្មណ៍

គណៈប្រតិភូសភាកម្ពុជា បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការនានា AIPA លើកទី៤១ ជាធាតុចូលក្នុងការបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ (អគ្គនាយិកា 097 5454 093)

ព័ត៌មានគួរចាប់អារម្មណ៍

អេស្ប៉ាញ​ ក្លាយ​ជា​ប្រទេស​ទី១​​ក្នុង​​តំបន់​អឺរ៉ុបខាង​លិ​ច​ដែល​​មាន​អ្នក​ឆ្លង​​ជំងឺ​កូវីដ​​១៩​សរុប​​កន្លះ​​លាន​នាក់ (អគ្គនាយិកា 097 5454 093)

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានក្តៅៗ ហ៊ុយៗ ថ្មីៗ គួរឲ្យរសេីប ប្រភពបានឲ្យដឹងថា មានឈ្មោះលោកឧកញ៉ាពីរនាក់ កំពុងបំផ្លាយព្រៃឈេីយ៉ាងមហន្តរាយ.....!!! (អគ្គនាយិកា 097 5454 093)

ព័ត៌មានគួរចាប់អារម្មណ៍

សេចក្ដីជូនដំណឹងស្ដីពីការបាត់ឯកសារបណ្ណកម្មសិទ្ធិដី របស់ឈ្មោះ លី ណន នៅភូមិសេរីដីដុះ សង្កាត់ ព្រៃវែង ខណ្ឌដង្កោ.... (អគ្គនាយិកា 097 5454 093)

ព័ត៌មានគួរចាប់អារម្មណ៍

មានសង្វៀន(ប្រជល់មាន់និងអាប៉ោង) ខុសច្បាប់ នៅស្រុកបរសេដ្ឋបើក​ដំណើរ ការយ៉ាងរំភើយ (អគ្គនាយិកា 097 5454 093)

វីដែអូ