ថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០៥០
ស្ថាននីយ៍ទូរទស្សន៍ មរតកខ្មែរ ធីវីអនឡាញ / Tel: 089 867 317 - 088 417 8517 - 015 883 917 / Telegram: 097 54 54 093
បំណុលសាធារណៈរបស់អាមេរិកបានកេីនឡេីង ដល់ជាង២២ពាន់លានដុល្លារអាមេរិក
Thu,14 February 2019 (Time 08:25 AM)
ដោយ ៖ អគ្គនាយកទូរទស្សន៍mdktv online (ចំនួនអ្នកអាន: 248នាក់)

អាមេរិក ៖ យោងតាមទិន្នន័យដែលបានចេញផ្សាយដោយនាយកដ្ឋានរតនាគារសហរដ្ឋអាមេរិកថា បំណុលរដ្ឋអាមេរិកបានឈានដល់កំណត់ត្រាខ្ពស់ជាង២២ពាន់ពាន់លានដុល្លារអាមេរិក។ សេចក្តីថ្លែងការណ៍ប្រចាំថ្ងៃរបស់ក្រសួងរតនាគារបានបង្ហាញកាលពីថ្ងៃអង្គារថា បំណុលសាធារណៈសរុបមានចំនួន ២២,០១២ពាន់ពាន់លានដុល្លារគិតត្រឹមថ្ងៃទី១១ ខែកុម្ភៈ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន New China។
លោក Michael A. Peterson នាយកប្រតិបត្តិនៃមូលនិធិ Peter G. Peterson បាននិយាយថា «បំណុលជាតិបច្ចុប្បន្នមានចំនួន២២ពាន់ពាន់លានដុល្លារ ខណៈដែលបំណុលបានកើន១ពាន់ពាន់លានដុល្លារក្នុងរយៈ១១ ខែចុងក្រោយនេះលើសបំណុលចាស់»។
លោក Peterson បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ការឈានដល់ដំណាក់កាលអកុសលបែបនេះយ៉ាងឆាប់រហ័សគឺជាសញ្ញាចុងក្រោយដែលបង្ហាញថា ស្ថានភាពសារពើពន្ធរបស់យើងមិនត្រឹមតែមិនអាចទ្រទ្រង់បាននោះទេ ប៉ុន្តែថែមទាំងបង្កើនល្បឿនទៀតផង»។
ដោយឡែកក្រុមអ្នកវិភាគបាននិយាយថា ការកាត់បន្ថយពន្ធ១,៥ពាន់ពាន់លានដុល្លាររបស់រដ្ឋបាល Trump និងការបង្កើនចំណាយរបស់រដ្ឋាភិបាលបានជំរុញឱ្យមានការកើនឡើងយ៉ាងឆាប់រហ័សនៃឱនភាពថវិកា និងបំណុលសាធារណៈ។
យោងតាមអង្គការសង្គមស៊ីវិលបានឱ្យដឹងថា ដោយសារតែឱនភាពធំធេងជាទូទៅបំណុលរដ្ឋត្រូវបានព្យាករណ៍ថានឹងកើនឡើងជាលំដាប់ដែលឈានដល់៩៣%នៃផលិតផលក្នុងស្រុកសរុប (GDP) នៅឆ្នាំ ២០២៩ និងប្រហែល១៥០% នៃផលិតផលក្នុងស្រុកសរុបរបស់សហរដ្ឋអាមេរិកនៅឆ្នាំ២០៤៩។
ជុំវិញបញ្ហានេះប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ធ្លាប់បានរិះគន់ជា​ច្រើនលើកច្រើនសា​​ទៅលើ​អតីត​ប្រធានាធិបតី លោក បារ៉ាក់ អូបាម៉ា សម្រាប់​ការធ្វើឲ្យបំណុលជាតិ​កើនឡើងខ្ពស់ ក្នុងអំឡុងអាណត្តិ​កាន់អំណាចរយៈពេល ០៨ឆ្នាំរបស់លោក។ កាលនៅ​​ត្រឹមជា​បេក្ខជនប្រធានាធិបតី​ក្នុងឆ្នាំ២០១៦ លោក ត្រាំ ក៏បា​នសន្យា​ផងដែរថា នឹងលុបបំណុល​ដ៏ច្រើនសន្ធឹកសន្ធាប់​​នេះ​ក្នុង​រយៈ​ពេល ០៨ឆ្នាំ តាមរយៈការបង្កើត​កិច្ចព្រមព្រៀងពាណិជ្ជកម្ម​ ដែលប្រសើរ​ជាងមុន។
គួរជម្រាបថា បំណុលជាតិ​របស់អាមេរិកបានកើន​​ប្រមាណ០២ទ្រីលានដុល្លារ ធៀបនឹងអំឡុង​ដើម​ឆ្នាំ២០១៧ នៅពេលលោក ដូណាល់ ត្រាំ បានស្បថឡើង​កាន់តំណែង។ ​ម៉្យាងវិញទៀត អត្រានៃកំណើនបំណុល​បានស្ទុះ​លឿនឡើង ​ក្រោយ​ពេល​​ដែល​លោក ត្រាំ បានចុះហត្ថលេខា​លើ​សេចក្តីព្រាងច្បាប់​ ស្តីពីការបន្ថយពន្ធ​​ទំហំ ១.៥ទ្រីលានដុល្លារ កាលពីខែធ្នូ ឆ្នាំ២០១៧៕

ព័ត៌មានគួរចាប់អារម្មណ៍

ល្បីទៀតហេីយលោកសក្ក័៤ប៉េអឹម ត្រូវជាកូនប្រុសលោកមេប៉េអឹម ខេត្តក្រចេះ ខ្លួនជាមន្ត្រីអាវុធហត្ថដេីរវ៉ៃប្រជាពលរដ្នស្លូតត្រង់ និងដកកាំភ្លេីងភ្ជុងទៀត ពិតជាចរិកអន់មែន (អគ្គនាយកទូរទស្សន៍mdktv online)

ព័ត៌មានគួរចាប់អារម្មណ៍

ករណីឃាតកម្ម៧ឆ្នាំមុន ទៅលេីអ្នកកាសែតឈ្មោះ ហង្ស សេរីឧត្តម តេីមានពន្លឺយុត្តិធម៌ទេ..? តេីលោក គឹម រស្មី មានការពាក់ពន្ធ័ក្នុងករណីឃាតកម្មនេះដែរឬទេ..? (អគ្គនាយកទូរទស្សន៍mdktvonline)

ព័ត៌មានគួរចាប់អារម្មណ៍

លោក យី ថុល កំពុងធ្វេីឲ្យតម្លៃខ្លួនរបស់គាត់ល្បីរន្ទេី ខាងប្រព្រឹត្តអំពេីពុករលួយយ៉ាងពេញបន្ទុក និង បក្ខពួក ...? (អគ្គនាយកទូរទស្សន៍mdktv online)

ព័ត៌មានគួរចាប់អារម្មណ៍

ឃើញទុក្ខលំបាកប្រជាជន អភិបាលខេត្តព្រះវិហារ និងសមាគមដានីញ៉ែល ក្រុមការងារជាមួយសប្បុរសជនចុះចែកអំណោយជូនសហគមក្រីក្រ (អគ្គនាយកទូរទស្សន៍mdktvonline)

ព័ត៌មានគួរចាប់អារម្មណ៍

ទីតាំង អីនធឺណេត បង្កល្បែងសុីសងយុីហោ(K99-Cate)ប្រហែលជាមានខ្នងបង្អែកធំទេីបមិនហ៊ានបង្ក្រាប ឬ មួយជាឆ្នាំងបាយរបស់អស់លោកខណ្ឌដូនពេញ...? (អគ្គនាយកទូរទស្សន៍mdktv online)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
116 នាក់
ម្សិលមិញ :
103 នាក់
សប្តាហ៍នេះ :
803 នាក់
ខែនេះ :
4999 នាក់
3 ខែនេះ :
16988 នាក់
សរុប :
97528 នាក់