ថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០៥០
ស្ថាននីយ៍ទូរទស្សន៍ មរតកខ្មែរ ធីវីអនឡាញ / Tel: 089 867 317 - 088 417 8517 - 015 883 917 / Telegram: 097 54 54 093
លោក ទី ប៊ុនឡង់ មេកាលរិយាល័យសាខាគយច្រកទ្វារអន្តរជាតិព្រំខេត្តប៉ៃលិន និងបក្ខពួកកំពុងប្រព្រត្តិអំពេីពុករលួយ យ៉ាងសកម្ម និង យ៉ាងពេញបន្ទុក...!!!
Tue,12 March 2019 (Time 09:29 AM)
ដោយ ៖ អគ្គនាយកទូរទស្សន៍mdktvonline (ចំនួនអ្នកអាន: 299នាក់)

ខេត្តប៉ៃលិន ៖ ចាប់តាំងពីលោកទី ប៊ុនឡង់ ប្រធានការិយាល័យ គយនិងរដ្ឋាករច្រកទ្វាអន្តរជាតិព្រំ ខេត្តប៉ៃ លិនមកកាន់តំណែង ជាមេគយប្រចាំច្រកនេះ គេសង្កេតឃើញថាមានភាពមិន ប្រក្រតីចំពោះ ការប្រមូលពន្ធជូនរដ្នដោយដាក់ការសង្ស័យទៅលើការ ប្រព្រឹត្តអំពើពុករលួយ ។តាមសេចក្តីរាយការណ៍បានឲ្យ ដឹងថា លោក ទី ប៊ុន ឡង់ មេគយប្រចាំច្រកព្រំបានបើកដៃ  ឲ្យមន្ត្រីក្រោមឱវាទចាំតែយក  លុយពីឈ្មួ ញរកស៊ីដឹក ទំនិញ គ្រប់ ប្រភេទចេញចូលតាមច្រក ព្រំមិនឲ្យរួចខ្លួនបានឡើយនិងដោយគ្មានការត្រួតពិនិត្យនោះទេ។សូម្បីតែ ផលិតផលកសិផលផ្លែឈើ ដូចជាស្វាយក្នុងមួយរទេះត្រូវបង់លុយឲ្យគយចាប់ពី៥០០០ រៀលឡើងទៅ។ចំណែករ៉ឺម៉កបង់ ពី១០០០​០ទៅ១ ៥០០០រៀល​ ហើយរថយន្តនីសាន់ សាំយ៉ុងនិងរថយន្តកូរ៉េ ត្រូវបង់លុយពី២០ ០០០ទៅ ៣០០០០ រៀល ទើបឲ្យឆ្លងកាត់ចូលទៅ លក់នៅប្រទេសថៃបានដែល ក្នុងមួយថ្ងៃៗមានសកម្មភាព ដឹកជញ្ជូ នយ៉ាង គគ្រឹកគគ្រេងធ្វើឲ្យលោក ទីប៊ុនឡង់ ល្បីល្បាញក្នុងការប្រមូលលុយបានយ៉ាងក្រាស់ក្រែលជារៀងរាល់ថ្ងៃរា ល់ខែនិងមានលុយសល់រាប់លានដុល្លារក្នងមួយឆ្នាំៗព្រោះនៅច្រកព្រំនេះ។ ប្រភពបានឲ្យដឹងថា លោកទីប៊ុន ឡង់ មេគយប្រចាំច្រ កព្រំកំពុងបែកធ្លាយ រឿងអាស្រូវក្នុងការប្រព្រឹត្តអំពើពុករលួយនៅច្រកទ្វារអន្តរជាតិ ព្រំដែលបានបញ្ជា ឲ្យកូនចៅ ចាំយកលុយពីឈ្មួញរកស៊ីដឹកទំនិញសព្វសារពើដែលនាំចេញនាំចូលឆ្លង កាត់តាមច្រកព្រំគឺមានករណីគយយកលុយតាមអំពើចិត្តដោយមិនបានត្រួតពិនិត្យទៅ លើប្រភេទទំ និញ ទាំងនោះទេដែលទំនងមានការឃុបឃិតគ្នាជាមួយឈ្មួញរកស៊ី ទាំងអស់ឲ្យបង់លុយឲ្យតែប៉ុណ្ណោះ ទោះបីជាទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ទំនិញ បង្កប់និងទំនិញខុសច្បាប់ក៏ ដោយក៏លោកទីប៊ុន ឡង់ បើកដៃឲ្យដឹកជញ្ជូនយ៉ាងរលូនដោយចាំតែសំរបសំរួលបង់លុយ ទៅតាមភាព ជាក់ស្តែងទៅលើមុខទំនិ ញទាំងនោះ ដែលមានតុល្យភាពនិងតម្លៃដាច់ខាតណាមួយជាការស្រេចទើបអាចបន្តរកស៊ីបានជាមួយគ្នាទៀតដើម្បីរក្សាបានផលប្រយោជន៍ លោក ទីប៊ុន ឡង់ មានឥទ្ធិពលខ្លាំងជាងមេគយមុនៗទើបបានជា ហ៊ានបើកដៃឲ្យឈ្មួញ រកស៊ីដោយសុខស្រួលនិងឲ្យកូនចៅរបស់ ខ្លួនចាំតែយកលុយយ៉ាងរលូនបំផុត ប្រភពបានឲ្យដឹងទៀតថាលោក ទីប៊ុនឡង់កំពុងប្រា សចាកវិជ្ជាជីវៈនៅក្នុងស្ថាប័នគយដោយខុសជំនាញ។តាមរបៀបការងារដែល បង្កើតឲ្យមានការិយាធិបតេយ្យយកលុយស្រេចតែអំពើចិត្តដោយគ្មាន ការត្រួតពិនិត្យទៅលើប្រ ភេទទំនិញនិងលិខិតស្នា មត្រឹមត្រូវនោះឡើយ។ជាពិសេសការប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុកតែម្តងដែលធ្វើឲ្យរដ្ឋាភិបាលខាតបង់នូវ ប្រាក់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ត្រូវបានហូរចូលហោប៉ៅឯកជនលោក ទីប៊ុនឡង់ តាមរយៈការប្រព្រឹត្តអំពើពុករលួយ ដោយមិនញញើតកោតខ្លាចនឹង ច្បាប់ដែលត្រូវផ្តន្ទាទោសកំហុស របស់ខ្លួននោះឡើយហើយទង្វើបែបនេះវាកាន់តែជះឥទ្ធិពលអាក្រក់ទៅដល់មន្ត្រីគយឯទៀតដែ លខិតខំបំពេញកាតព្វកិច្ចបានល្អ ក្នុងការប្រមូលប្រាក់ចំណូលពន្ធ ចូលរដ្ឋគ្រប់តាម ផែនការនិងលើសផែនការ។ចំណែកឯ លោក ទីប៊ុនឡង់ មេគយច្រកព្រំបែរជានាំគ្នាកិបកេងថវិកា ជា តិធ្វើឲ្យប្រាក់ចំណូលចូលរដ្ឋនៅក្នុង កំរិតទាបបំផុតរីឯប្រាក់ចំណូលពុករលួយខ្ព ស់ហួសពីការស្មាន គ្រាន់តែ ប្រាក់ដំកល់ ជ្រែយកតំណែងធ្វើជា ប្រធានគយច្រកព្រំនេះ ចំណាយអស់រាប់ម៉ឺនដុល្លារ ឯណោះ ដែលជា ហេតុធ្វើ ឲ្យលោក ទី ប៊ុនឡង់ ខំប្រឹងស្រង់ ដើមយ៉ាងពេញបន្ទុកបែបនេះពាក់ព័ន្ធនឹងករណីលោក ទី ប៊ុនឡង់ មេគយប្រចាំ ច្រកព្រំខេត្តប៉ៃលិន ប្រព្រឹត្តអំពើពុករលួយល្មមដល់ពេលលោក គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួ លបន្ទុកជាអគ្គនាយកគយនិងរដ្ឋាករកម្ពុជានិង លោកទេសរដ្ឋមន្ត្រី ឱម  យ៉ីនទៀង ប្រធានអង្គភាពប្រឆាំងអំពើ ពុករលួយគួរបើកការស៊ីបអង្កេតចំពោះការប្រព្រឹត្ត។ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែ ៗ​ ប្រភពពី​មន្ត្រី​គយ ​ក្នុង​ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹងថា  ឈ្មួញ​ធំៗ​ ។ ដែល​នាំចូល​ ទំនិញ​តាម​ច្រកទ្វារ​អន្តរជាតិ​ព្រំ   បង់ពន្ធ​ត្រឹមតែ​២០​ទៅ​៣០​ភាគរយ​ប៉ុណ្ណោះ ក្រៅពីនេះ​ត្រូវ​បង់​ចូលក្នុង​ ហោប៉ៅ​លោក  ទី ប៊ុន​ឡង់  ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ  និង​លោក សំ សុវណ្ណារិទ្ធ  ប្រធាន​សាខាគយ​ខេត្ត​ប៉ៃលិន​។  មាន​សេចក្ដីរាយការណ៍​ខ្លះៗ​ បាន​ឲ្យ​ដឹង​ពី​រឿង​លោក  ទី ប៊ុន​ឡង់ ព្រមទាំង​បក្ខពួក ​ឃុបឃិត​ជាមួយ​ឈ្មួញ​ ខិលខូច​ក្នុងការ​បន្លំ​ប្រភេទ​ទំនិញ​ដើម្បី​ជា​ថ្នូរ ​នឹង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ទៀតផង​។  ដូច្នេះ​លោក អូន ព័ន្ធមុនីរ័ត្ន  ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ  គួរ​ពិនិត្យឡើងវិញ​ជាបន្ទាន់ ព្រោះ​លោក  គុណ ញឹម អគ្គនាយក​គយ  មិន​ហ៊ាន​ប៉ះពាល់​លោក  ទី ប៊ុន​ឡង់ មេ​គយ​ច្រកទ្វារ​អន្តរជាតិ​ ព្រំ​ដែល​កំពុងតែ​ប្រព្រឹត្ត​អំពើពុករលួយ​ជិះសេះលែង ដៃ។អំពើពុករលួយរបស់លោកទីប៊ុនឡង់ ឲ្យបានទាន់ពេវេលាកុំឲ្យចាំដល់មានប្រតិកម្មខ្លាំងៗ ពីសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទើបស្រវេស្រវាស្លន់ស្លោ ដេញប្រផាប់ចាប់ ប្រភីងតាមក្រោយ ឲ្យជនល្មើសបានរួចខ្លួនពីសំណាញ់ច្បាប់ ខណៈដែលរាជរដ្ឋាភិបាលកំពុងចាត់វិធានការក្តៅក្នុងការកំចាត់ លុបបំបាត់ចោលភាព អសកម្មនិងអំពើពុករ លួយ នៅក្នុង សង្គមកម្ពុជានាពេលដ៏ខ្លីខាងមុខនេះ។ ទំនាក់ទំនងកាលរិយាល័យនិពន្ធ 071 725 9999

ព័ត៌មានគួរចាប់អារម្មណ៍

ល្បីទៀតហេីយលោកសក្ក័៤ប៉េអឹម ត្រូវជាកូនប្រុសលោកមេប៉េអឹម ខេត្តក្រចេះ ខ្លួនជាមន្ត្រីអាវុធហត្ថដេីរវ៉ៃប្រជាពលរដ្នស្លូតត្រង់ និងដកកាំភ្លេីងភ្ជុងទៀត ពិតជាចរិកអន់មែន (អគ្គនាយកទូរទស្សន៍mdktv online)

ព័ត៌មានគួរចាប់អារម្មណ៍

ករណីឃាតកម្ម៧ឆ្នាំមុន ទៅលេីអ្នកកាសែតឈ្មោះ ហង្ស សេរីឧត្តម តេីមានពន្លឺយុត្តិធម៌ទេ..? តេីលោក គឹម រស្មី មានការពាក់ពន្ធ័ក្នុងករណីឃាតកម្មនេះដែរឬទេ..? (អគ្គនាយកទូរទស្សន៍mdktvonline)

ព័ត៌មានគួរចាប់អារម្មណ៍

លោក យី ថុល កំពុងធ្វេីឲ្យតម្លៃខ្លួនរបស់គាត់ល្បីរន្ទេី ខាងប្រព្រឹត្តអំពេីពុករលួយយ៉ាងពេញបន្ទុក និង បក្ខពួក ...? (អគ្គនាយកទូរទស្សន៍mdktv online)

ព័ត៌មានគួរចាប់អារម្មណ៍

ឃើញទុក្ខលំបាកប្រជាជន អភិបាលខេត្តព្រះវិហារ និងសមាគមដានីញ៉ែល ក្រុមការងារជាមួយសប្បុរសជនចុះចែកអំណោយជូនសហគមក្រីក្រ (អគ្គនាយកទូរទស្សន៍mdktvonline)

ព័ត៌មានគួរចាប់អារម្មណ៍

ទីតាំង អីនធឺណេត បង្កល្បែងសុីសងយុីហោ(K99-Cate)ប្រហែលជាមានខ្នងបង្អែកធំទេីបមិនហ៊ានបង្ក្រាប ឬ មួយជាឆ្នាំងបាយរបស់អស់លោកខណ្ឌដូនពេញ...? (អគ្គនាយកទូរទស្សន៍mdktv online)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
124 នាក់
ម្សិលមិញ :
103 នាក់
សប្តាហ៍នេះ :
811 នាក់
ខែនេះ :
5007 នាក់
3 ខែនេះ :
16996 នាក់
សរុប :
97536 នាក់