ថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០៥០
ស្ថាននីយ៍ទូរទស្សន៍ មរតកខ្មែរ ធីវីអនឡាញ / Tel: 089 867 317 - 088 417 8517 - 015 883 917 / Telegram: 097 54 54 093
លោក ព្រាប គារ៉ាត់ ប្រធានស្នាក់ការគយនិងរដ្នាករ ភូមិហ៊ូច ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ រងការរិះគន់យកលុយក្រោមតុពីក្រុមឈ្មួញ មិនត្រួតពិនិត្យទំនិញគ្រប់ប្រភេទ
Wed,13 March 2019 (Time 02:32 PM)
ដោយ ៖ អគ្គនាយកទូរទស្សន៍mdktv online (ចំនួនអ្នកអាន: 252នាក់)

ខេត្តត្បូងឃ្មុំៈ ប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុក ក៏ដូចជាអ្នកកាសែត ក្នុងស្រុករាយការណ៍ អោយដឹងថា លោកព្រាប គារ៉ាត់ ដែលជាប្រធានស្នាក់ការគយ និងរដ្ឋាករដែលមានទីតាំងស្ថិតនៅភូមិហ៊ូច ឃុំក្រែក ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ រងការរិះគន់កំពុងឃុបឃិតគ្នាជាមួយមន្ត្រីគយក្រោមឱវាទ ទទួលលុយក្រោមតុដោយបង្គាប់ឲ្យឈ្មួញរកស៊ីដឹកទំនិញផ្សេងៗ ពីប្រទេសវៀតណាម និងមិនធ្វើការត្រួតពិនិត្យ ព្រមទាំងបើកដៃឲ្យមានទំនិញបង់ពន្ធចូលរដ្ឋមិនគ្រប់ គឺបង់ចូលតែហោប៉ៅផ្ទាល់ខ្លួនរបស់លោកព្រាបគារ៉ាត់ការស្រេច។

ជារៀងរាល់ថ្ងៃគេសង្កេតឃើញរថយន្តតូច ធំ ដឹកទំនិញគ្រប់ប្រភេទ ជាពិសេសរបស់ម៉ូតូ និងរថយន្តសាំងយ៉ុង ដឹកទំនិញគ្រប់គ្រប់ប្រភេទដោយមិនបង់ពន្ធ ដែរជាផលប៉ះពាល់ធ្ងន់ធ្ងរដល់ការប្រមូលពន្ធចូលរដ្ឋ។ ប្រភពបានបន្តរិះគន់ចងចាំចំពោះ ន្ត្រីគយដែរខំប្រមូលលុយ ពីប្រជាពលរដ្ឋរកស៊ីបន្តិចបន្តួច ចែកគ្នាដាក់ហោរប៉ាវ ដោយឡែកមេឈ្មួញធំៗជាពិសេសក្រុមហ៊ុនមួយចំនួនដែលបង់ពន្ធមិនគ្រប់ ពួកគេឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយជារៀងរាល់ថ្ងៃបែរជាធ្វើមិនដឹងមិនឮ និងមិនខ្វល់អំពីព័ត៌មានចុះផ្សាយ ។

ទោះបីជារាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានខិតខំបញ្ចៀសការប៉ះពាល់ ដល់ចំណូលពន្ធរដ្ឋនិងការប្រកួតប្រជែងពាណិជ្ជកម្ម ជាមួយបណ្ដាប្រទេសនានាក្នុងអាស៊ាន និងបានដាក់ចេញនូវបទបញ្ជាដល់កងកម្លាំងគ្រប់ប្រភេទ និងអាជ្ញាធរដែនដីឲ្យចូលរួមប្រតិបត្តិការទប់ស្កាត់និងបង្ក្រាបបទល្មើសរត់ពន្ធគ្រប់ប្រភេទ ដែលនឹងចែកចេញជាពីរប្រភេទគឺប្រភេទទី ១ លំដាប់ថ្នាក់ជាតិដោយអន្តរក្រសួង ឯប្រភេទ ទី២ លំដាប់ថ្នាក់មធ្យមត្រឹមថ្នាក់ខេត្ត ដែលមើលទៅដូចជាមិនធម្មតាទេ។ យោងតាមសេចក្តីរាយការណ៍បានបង្ហើបទៀតថា ថវិកាដែលក្រុមមន្ត្រីគយទាំងនោះមួយភាគធំបានធ្លាក់ចូលលោកព្រាប គារ៉ាត់ ដោយផ្ទាល់តែម្តង។

ពាក់ព័ន្ធនឹងអំពើពុករលួយខាងលើនេះអង្គភាពយើងមិនអាចសុំការបំភ្លឺពី លោកព្រាប គារ៉ាត់ បានទេដោយមិនមានលេខទូរស័ព្ទទាក់ទង។ (មានបន្ត)

ព័ត៌មានគួរចាប់អារម្មណ៍

ល្បីទៀតហេីយលោកសក្ក័៤ប៉េអឹម ត្រូវជាកូនប្រុសលោកមេប៉េអឹម ខេត្តក្រចេះ ខ្លួនជាមន្ត្រីអាវុធហត្ថដេីរវ៉ៃប្រជាពលរដ្នស្លូតត្រង់ និងដកកាំភ្លេីងភ្ជុងទៀត ពិតជាចរិកអន់មែន (អគ្គនាយកទូរទស្សន៍mdktv online)

ព័ត៌មានគួរចាប់អារម្មណ៍

ករណីឃាតកម្ម៧ឆ្នាំមុន ទៅលេីអ្នកកាសែតឈ្មោះ ហង្ស សេរីឧត្តម តេីមានពន្លឺយុត្តិធម៌ទេ..? តេីលោក គឹម រស្មី មានការពាក់ពន្ធ័ក្នុងករណីឃាតកម្មនេះដែរឬទេ..? (អគ្គនាយកទូរទស្សន៍mdktvonline)

ព័ត៌មានគួរចាប់អារម្មណ៍

លោក យី ថុល កំពុងធ្វេីឲ្យតម្លៃខ្លួនរបស់គាត់ល្បីរន្ទេី ខាងប្រព្រឹត្តអំពេីពុករលួយយ៉ាងពេញបន្ទុក និង បក្ខពួក ...? (អគ្គនាយកទូរទស្សន៍mdktv online)

ព័ត៌មានគួរចាប់អារម្មណ៍

ឃើញទុក្ខលំបាកប្រជាជន អភិបាលខេត្តព្រះវិហារ និងសមាគមដានីញ៉ែល ក្រុមការងារជាមួយសប្បុរសជនចុះចែកអំណោយជូនសហគមក្រីក្រ (អគ្គនាយកទូរទស្សន៍mdktvonline)

ព័ត៌មានគួរចាប់អារម្មណ៍

ទីតាំង អីនធឺណេត បង្កល្បែងសុីសងយុីហោ(K99-Cate)ប្រហែលជាមានខ្នងបង្អែកធំទេីបមិនហ៊ានបង្ក្រាប ឬ មួយជាឆ្នាំងបាយរបស់អស់លោកខណ្ឌដូនពេញ...? (អគ្គនាយកទូរទស្សន៍mdktv online)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
141 នាក់
ម្សិលមិញ :
370 នាក់
សប្តាហ៍នេះ :
2093 នាក់
ខែនេះ :
11922 នាក់
3 ខែនេះ :
29909 នាក់
សរុប :
82495 នាក់