ថ្ងៃអង្គារ៍ ទី២២ ខែតុលា ឆ្នាំ២០៥០
ស្ថាននីយ៍ទូរទស្សន៍ មរតកខ្មែរ ធីវីអនឡាញ / Tel: 089 867 317 - 088 417 8517 - 015 883 917 / Telegram: 097 54 54 093
ឃើញទុក្ខលំបាកប្រជាជន អភិបាលខេត្តព្រះវិហារ និងសមាគមដានីញ៉ែល ក្រុមការងារជាមួយសប្បុរសជនចុះចែកអំណោយជូនសហគមក្រីក្រ
Sun,17 March 2019 (Time 11:22 PM)
ដោយ ៖ អគ្គនាយកទូរទស្សន៍mdktvonline (ចំនួនអ្នកអាន: 277នាក់)

ឃើញទុក្ខលំបាកប្រជាជន អភិបាលខេត្តព្រះវិហារ និងសប្បុរសជនចុះចែកអំណោយជូនសហគមក្រីក្រ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានដឹកនាំ សប្បុរសជាច្រើនរូបមកពីសមាគមដានីយ៉ែល ដើម្បីផ្ដល់អំណោយសប្បុរសជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន៦០០គ្រួសារ និងសិស្សានុសិស្ស១០០០នាក់មកពីឃុំចំនួន៦ ក្នុងខេត្តព្រះវិហារ។ នៅថ្ងៃសៅរ៍ទី១៦ ខែមីនា ឆ្នាំ២០១៩ នៃពីធីចែកអំណោយនេះ ប្រព្រឹត្តទៅ ក្នុងបរិវេណសាលាឆទានភូមិគោក ក្រោយសាលាស្រុកជ័យសែន ដោយមានការចូលរួមពីអ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រះវិហារ និងអាជ្ញាធរពាក់ព័ន្ធជាច្រើនរូប។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារបានមានប្រសាសន៍ថ្លែងអំណរគុណ ដល់លោក ឌីម សួនណាត និងលោកស្រី ម៉ក់ សុភ័ក្រ អគ្គនាយកក្រុមហ៊ុនអ៉ីណារីតា ឌីវីឡុបមិន និងជាប្រធានសមាគមដានីយ៉ែល ដែលបាននាំយកអំណោយសប្បុរសមកចែកជូនដល់ប្រជាពលរដ្ឋក្រីក្រនាពេល នេះ ដែលនេះជាការកាយវិការសប្បុរសគំរូក្នុងសង្គម និងបានរួមចំណែកជាមួយរាជរដ្ឋាបាលក្នុងការកាត់បន្ថយភាពក្រីក្រ និងអនុវត្តទៅតាមវប្បធម៌ចែករំលែករបស់សម្តេចតេជោហ៊ុនសែន។ អភិបាលខេត្តព្រះវិហារក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់ថែទាំសុខភាពនៅក្នុងកំលុងពេលដែលអាកាសធាតុឡើងកម្តៅខ្លាំងនិងរាយការណ៏មកអាជ្ញាធរមូលដ្ឋានបន្ទាន់ក្នុងករណីជួបប្រទះបញ្ហាខ្វះខាតទឹកប្រើប្រាស់។

អគ្គនាយកក្រុមហ៊ុន ENARITA DEVELOPMENT CO.,LTD ដែលជាក្រុមហ៊ុនវិនិយោគទៅលើវិស័យអចលន:ទ្រព្យ និងជាប្រធានសមាគមដានីយ៉ែល លោកឌីម សួនណាត និងភរិយា លោកស្រី ម៉ក់ សុភ័ក្រ បានបញ្ជាក់នៅក្នុងឱកាសនោះថា អំណោយដែលនាំមកប្រគល់ជូនបងប្អូននាថ្ងៃនេះ សរុបជាថវិការប្រមាណជាង២ម៉ឺនដុល្លាសហរដ្ឋអាមេរិក ហើយដែលបានមកពីបរិច្ចាគរបស់បុគ្គលិកនៅក្នុងក្រុមហ៊ុនអ៉ីណារីតា ឌីវីឡុបមិនមួយភាគ ហើយមួយភាគធំទៀតគឺជាថវិការផ្ទាល់ខ្លួនរបស់លោកនិងក្រុមគ្រួសារ ក្នុងគោលបំណង សម្រាលទុក្ខលំបាកនិងការខ្វះខាតរបស់បងប្អូនក្នុងនាមជាខ្មែរដូចគ្នា នាឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មៃរដែលនឹងឈានចូលមកដល់នាពេលខាងមុខ៕

លោក រស់ ហេង អភិបាលស្រុកសែនជ័យ បានបញ្ជាក់ឱ្យដឹងថា ប្រជាពលរដ្ឋដែលបានមកទទួលអំណោយនាថ្ងៃនេះ មានចំនួនសរុប ៦០០គ្រួសារ មកពីឃុំចំនួន ៦ នៃស្រុកសែនជ័យ និងមានសិស្សានុសិស្សសរុបចំនួន១០០០នាក់ មកពីសាលាចំនួន ៦ ក្នុងស្រុកនេះ គឺ វិទ្យាល័យជ័យសែអនុវិទ្យា ,វិទ្យាល័យជ័យសែន, អនុវិទ្យាល័យទួលស្រែឈូក, បឋមសិក្សាគោកត្នោត,បឋមសិក្សាស្អាង និង បឋមសិក្សាទួលឈូក៕

ព័ត៌មានគួរចាប់អារម្មណ៍

ល្បីទៀតហេីយលោកសក្ក័៤ប៉េអឹម ត្រូវជាកូនប្រុសលោកមេប៉េអឹម ខេត្តក្រចេះ ខ្លួនជាមន្ត្រីអាវុធហត្ថដេីរវ៉ៃប្រជាពលរដ្នស្លូតត្រង់ និងដកកាំភ្លេីងភ្ជុងទៀត ពិតជាចរិកអន់មែន (អគ្គនាយកទូរទស្សន៍mdktv online)

ព័ត៌មានគួរចាប់អារម្មណ៍

ករណីឃាតកម្ម៧ឆ្នាំមុន ទៅលេីអ្នកកាសែតឈ្មោះ ហង្ស សេរីឧត្តម តេីមានពន្លឺយុត្តិធម៌ទេ..? តេីលោក គឹម រស្មី មានការពាក់ពន្ធ័ក្នុងករណីឃាតកម្មនេះដែរឬទេ..? (អគ្គនាយកទូរទស្សន៍mdktvonline)

ព័ត៌មានគួរចាប់អារម្មណ៍

លោក យី ថុល កំពុងធ្វេីឲ្យតម្លៃខ្លួនរបស់គាត់ល្បីរន្ទេី ខាងប្រព្រឹត្តអំពេីពុករលួយយ៉ាងពេញបន្ទុក និង បក្ខពួក ...? (អគ្គនាយកទូរទស្សន៍mdktv online)

ព័ត៌មានគួរចាប់អារម្មណ៍

ឃើញទុក្ខលំបាកប្រជាជន អភិបាលខេត្តព្រះវិហារ និងសមាគមដានីញ៉ែល ក្រុមការងារជាមួយសប្បុរសជនចុះចែកអំណោយជូនសហគមក្រីក្រ (អគ្គនាយកទូរទស្សន៍mdktvonline)

ព័ត៌មានគួរចាប់អារម្មណ៍

ទីតាំង អីនធឺណេត បង្កល្បែងសុីសងយុីហោ(K99-Cate)ប្រហែលជាមានខ្នងបង្អែកធំទេីបមិនហ៊ានបង្ក្រាប ឬ មួយជាឆ្នាំងបាយរបស់អស់លោកខណ្ឌដូនពេញ...? (អគ្គនាយកទូរទស្សន៍mdktv online)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
30 នាក់
ម្សិលមិញ :
92 នាក់
សប្តាហ៍នេះ :
677 នាក់
ខែនេះ :
4277 នាក់
3 ខែនេះ :
14971 នាក់
សរុប :
102174 នាក់