ថ្ងៃអង្គារ៍ ទី២២ ខែតុលា ឆ្នាំ២០៥០
ស្ថាននីយ៍ទូរទស្សន៍ មរតកខ្មែរ ធីវីអនឡាញ / Tel: 089 867 317 - 088 417 8517 - 015 883 917 / Telegram: 097 54 54 093
ករណីឃាតកម្ម៧ឆ្នាំមុន ទៅលេីអ្នកកាសែតឈ្មោះ ហង្ស សេរីឧត្តម តេីមានពន្លឺយុត្តិធម៌ទេ..? តេីលោក គឹម រស្មី មានការពាក់ពន្ធ័ក្នុងករណីឃាតកម្មនេះដែរឬទេ..?
Sat,23 March 2019 (Time 09:18 PM)
ដោយ ៖ អគ្គនាយកទូរទស្សន៍mdktvonline (ចំនួនអ្នកអាន: 679នាក់)

ក្រោយអស់បុណ្យសក្តិ ពេលនេះ លោក កឹម រស្មី ត្រូវគេសង្ស័យមួយករណីទៀតហើយ រឿងឃាតកម្មលើអ្នកកាសែត៧ឆ្នាំមុន ​
រតនគិរី៖ សំណុំរឿងឃាតកម្មលើអ្នកកាសែតម្នាក់គឺលោក ហង្ស សេរីឧត្តម កាលពី៧ឆ្នាំមុន ពេលនេះត្រូវទម្លាយខ្លះៗ ក្រោយពេលលោក គីម រស្មី ត្រូវបានដកហូតមុខតំណែងពីមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី មកជាពលរដ្ឋធម្មតានោះ។ យោងតាមប្រភពព័ត៌មានមួយបានឲ្យដឹងថា?ឯកសារនៃសំណុំរឿងឃាតកម្មសម្លាប់អ្នកកាសែត វរជនខ្មែរ ឈ្មោះ ហង្ស សេរីឧត្តម កាលពី០៧ឆ្នាំមុននៅខេត្តរតនគិរី គឺមានជាប់ទាក់ទងនិងលោក គីម រស្មី អតីតមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី ដែលទើបត្រូវបានលុបឈ្មោះចេញពីកងយោពលខេមរៈភូមិនាពេលថ្មីៗនេះ ខណៈពេលដែលលោកបានបង្ហាញភាពមានបានចែកលុយកូនប្រាំនាក់ក្នុងម្នាក់ៗចំនួន ១០មុឺនដុល្លា។
ហើយសំណុំរឿងឃាតកម្មលើលោក ហង្ស សេរីឧត្តម រហូតមកដល់ពេលនេះបានកន្លងទៅ ៧ឆ្នាំ ប៉ុន្តែពុំទាន់ទទួលបាននូវយុត្តិអម៌ពីស្ថាប័ន តុលាការទេ ខណៈគ្រួសារសាច់ញាតិសពលោក សេរីឧត្តម កំពុងទន្ទឹងរងចាំយ៉ាងអន្ទះសារនោះ។ចំណែកជនសង្ស័យដៃដល់ឈ្មោះ អ៊ាង ប៊ុនហេង ហៅ អេង និង ប្រពន្ធឈ្មោះ សុឹម ស្រីវី ត្រូវបាន តុលាការដោះលែងអោយរស់នៅយ៉ាងមានសេរីភាពមកដល់ សព្វថ្ងៃនេះ ។ករណីនេះត្រូវបានក្រុមសមត្ថកិច្ច និងតុលាការ គ្រប់ទុកស៊ុំគ្រលំគ្នាប្រព្រឹត្តអំពើពុករលួយជាលក្ខណ:ប្រព័ន្ធបិទបាំងនៅស្ងៀម ធ្វើមិន ដឹងមិនឮពីការទាមទាររកយុត្តិធម៌របស់ក្រុមគ្រួសារជនរងគ្រោះ។ 
សំណុំរឿងនេះបន្ទាប់ពីលោក គីម រស្មី មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី ត្រូវដកហូតមុខតំណែងអស់រលីងនោះ ទើបធ្លាយរឿងសម្ងាត់ដែលគេបានដាក់ការសង្ស័យខ្លាំងថា ជាខ្នងបង្អែកដ៏រឹងមាំ និងអ្នកបញ្ជារអោយជនសង្ស័យដៃដល់ជាឃាតកសម្លាប់លោក ហង្ស សេរីឧត្តម ដូច្នេះទើបបានជាជនសង្ស័យ ឈ្មោះ អ៊ាង ប៊ុនហេង ហៅ អេង និង ប្រពន្ធឈ្មោះ សុឹម ស្រីវី នៅខេត្តរតនគិរី ដែលគេទទួលស្គាល់ថា ជាអ្នកមានដ៏ស្តុកស្តម្ភនិងមានឥទ្ធិពលខ្លាំងម្នាក់ ទើបអាចចេញពីគុកបាន និង រស់នៅយ៉ាងមានសេរីភាព។សូមរំលឹកថា ដំណើររឿងឃាតកម្មនេះដូចខាងក្រោមនេះ ក្រោយពីសមត្ថកិច្ចរកឃើញសាកសពជនរងគ្រោះ លោក ហង្ស សេរីឧត្តម នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១២ បានកំណត់មុខសញ្ញាធ្វើការស្រាវជ្រាវរកឃើញភស្តុតាងមួយចំនួននៅផ្ទះជនសង្ស័យឈ្មោះ អ៊ាងប៊ុន ហេង ហៅ(អេង)និងប្រពន្ធឈ្មោះ ស៉ឹម ស្រីវី រស់ក្នុងភូមិទេសអន្លុង ក្រុងបានលុង ខេត្តរតនគិរី ។  
ហើយ លោក អ៊ី សុវណ្ណ ចៅក្រមស៉ើបសួរបានចាត់ការបន្តហៅមនុស្សជាសាក្សីមួយចំនួនទៀត រួមមានោ៖ ១/លោក សាធ សឿន ហៅសឿនផែនដី ២/ឈ្មោះ ចងលិបតែក មេបញ្ជាការរងអាវុធហត្ថស្រុកវ៉ឺនសៃ ៣/ឈ្មោះ គឹង ស៊ាងឡៃមន្ត្រីអាវុធហត្ថខេត្ត ៤/រស់ សំបូរ មន្ត្រីនគរបាលស្រុកវ៉ឺនសៃ ៥/សនគឹម សែន ៦/តឹង ឌឹក ៧/យ៉ាង ញឹង ៨/ឡេ ហុងស៉ឺង ជាប្រជាពលរដ្ឋ នឹងជាសាច់ញាតិជនរងគ្រោះចំនួនពីរនាក់។ដំណើរការសុំណុំរឿងឃាតកម្មមកលើអ្នកកាសែតមួយនេះក្រោមការស៉ើបអង្កេតបន្ថែមពី លោក សួស ឡា ប្រធានតុលាការខេត្តរតនគិរី បានអូសបន្លាយយ៉ាងយូរ រហូតថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៣ តុលាការបានជំនុំជម្រះម្តង តែមិនបានប្រកាសសាលក្រមឡើយ ! រហូតដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៣ តុលាការបានជំនំជម្រះម្តងទៀតដោយទំលាក់លើកលែងការចោទប្រកាន់ ប៉ុន្តែជនសង្ស័យទាំងពីនាក់ប្តីប្រពន្ធនោះត្រូវជាប់ឃុំបណ្តោះអាសន្នសិន ដោយរងចាំស្តាប់តំណាងអយ្យការ(ព្រះរាជអាជ្ញា) ។ 
សូមបញ្ជាក់ថា សំណុំរឿងនេះបានកើតឡើង ស្របពេលប្រទេសជាតិទើបរវល់មមារញ៉ឹករៀបចំរាជរដ្ឋាភិបាលថ្មី ទើបបោះឆ្នោតរួចផង ? ហើយក្រុមគ្រួសារជនរងគ្រោះមានការខ្វះខាតទាំងជំនួយផ្នែកច្បាប់ និងទីទាល់ក្រ រួមទាំងការភ័យខ្លាចផង ! ជនសង្ស័យ ឈ្មោះ អ៊ាង ប៊ុនអេង និងប្រពន្ធឈ្មោះ ស៉ឹម ស្រីវី ត្រូវតុលាការដោះលែងអោយមានសេរីភាពរហូតដល់បច្ចុប្បន្ន ។ជុំវិញរឿងអំពើមនុស្សឃាតសម្លាប់អ្នកកាសែត (វរជនខ្មែរ) លោក ហង្ស សេរីឧត្តមត្រូវបាន មជ្ឈដ្ឋាន មហាជនសម្លឹងមើលឃើញថា វាជារឿងអយុត្តិធម៌ ! រីឯ លោកស្រី អ៉ឹម ចន្នីប្រពន្ធជនរងគ្រោះ នឹងក្រុមគ្រួសារ ដែលត្រូវឃាតករសម្លាប់បានត្រឹមស្រែកទ្រហោយំ ។សូមរំលឹកថាលោក ហង្ស សេរីឧត្តម អ្នកកាសែត វរជនខ្មែរ បានស្លាប់ ហើយរកឃើញនៅថ្ងៃទី១១ ខែកញ្ញាឆ្នាំ២០១២ រហូតដល់ពេលនេះបានកន្លងទៅជាង០៧ឆ្នាំ ប៉ុន្តែឃាតករ នៅតែមានសេរីភាព មិនអាចរកឃើញ។ ពាក់ព័ន្ធការជុំវិញករណីខាងលើនេះអង្គភាពយេីងខ្ញុំមិនអាចទាក់ទងសូមការបំភ្លឺលំអិតពីលោក កឹម រស្មី បាននោះទេ ...?

ព័ត៌មានគួរចាប់អារម្មណ៍

ល្បីទៀតហេីយលោកសក្ក័៤ប៉េអឹម ត្រូវជាកូនប្រុសលោកមេប៉េអឹម ខេត្តក្រចេះ ខ្លួនជាមន្ត្រីអាវុធហត្ថដេីរវ៉ៃប្រជាពលរដ្នស្លូតត្រង់ និងដកកាំភ្លេីងភ្ជុងទៀត ពិតជាចរិកអន់មែន (អគ្គនាយកទូរទស្សន៍mdktv online)

ព័ត៌មានគួរចាប់អារម្មណ៍

ករណីឃាតកម្ម៧ឆ្នាំមុន ទៅលេីអ្នកកាសែតឈ្មោះ ហង្ស សេរីឧត្តម តេីមានពន្លឺយុត្តិធម៌ទេ..? តេីលោក គឹម រស្មី មានការពាក់ពន្ធ័ក្នុងករណីឃាតកម្មនេះដែរឬទេ..? (អគ្គនាយកទូរទស្សន៍mdktvonline)

ព័ត៌មានគួរចាប់អារម្មណ៍

លោក យី ថុល កំពុងធ្វេីឲ្យតម្លៃខ្លួនរបស់គាត់ល្បីរន្ទេី ខាងប្រព្រឹត្តអំពេីពុករលួយយ៉ាងពេញបន្ទុក និង បក្ខពួក ...? (អគ្គនាយកទូរទស្សន៍mdktv online)

ព័ត៌មានគួរចាប់អារម្មណ៍

ឃើញទុក្ខលំបាកប្រជាជន អភិបាលខេត្តព្រះវិហារ និងសមាគមដានីញ៉ែល ក្រុមការងារជាមួយសប្បុរសជនចុះចែកអំណោយជូនសហគមក្រីក្រ (អគ្គនាយកទូរទស្សន៍mdktvonline)

ព័ត៌មានគួរចាប់អារម្មណ៍

ទីតាំង អីនធឺណេត បង្កល្បែងសុីសងយុីហោ(K99-Cate)ប្រហែលជាមានខ្នងបង្អែកធំទេីបមិនហ៊ានបង្ក្រាប ឬ មួយជាឆ្នាំងបាយរបស់អស់លោកខណ្ឌដូនពេញ...? (អគ្គនាយកទូរទស្សន៍mdktv online)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4 នាក់
ម្សិលមិញ :
92 នាក់
សប្តាហ៍នេះ :
651 នាក់
ខែនេះ :
4251 នាក់
3 ខែនេះ :
14945 នាក់
សរុប :
102148 នាក់