ថ្ងៃអង្គារ៍ ទី២២ ខែតុលា ឆ្នាំ២០៥០
ស្ថាននីយ៍ទូរទស្សន៍ មរតកខ្មែរ ធីវីអនឡាញ / Tel: 089 867 317 - 088 417 8517 - 015 883 917 / Telegram: 097 54 54 093
ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ២ គឺស្ពានរងការខូចទាំងស្រុង ដោយលោក ម៉ម ពិសិដ្ន ខ្លាចបាត់បង់ចំណូលរបស់ខ្លួន...?
Tue,30 July 2019 (Time 10:43 AM)
ដោយ ៖ អគ្គនាយកទូរទស្សន៍mdktv online (ចំនួនអ្នកអាន: 113នាក់)

ខេត្តកណ្តាល = ស្ពាននៅផ្លូវជាតិលេខ២ស្ថិតក្នុងភូមិសាស្ត្រខេត្តកណ្តាលចាស់ពេកណាស់ ទៅហើយ បានជាខូច មិនអាចឲ្យរថយន្តធំៗធ្វើដំណើរឆ្លងកាត់បាន ។ ប្រការនេះ ធ្វើឲ្យ ប្រធានស្ថានីយថ្លឹងរថយន្ត នៅផ្លូវជាតិលេខ ២ ចំណុចភូមិត្រពាំងត្រសាំង ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលខាតបង់ប្រយោជន៍ជាខ្លាំង ។ នៅលើកំណាត់ផ្លូវជាតិលេខ២ ដ៏ទ្រុឌទ្រោមនេះមានស្ថានីយថ្លឹងរថយន្តពីរកន្លែង ដែលមួយកន្លែងស្ថិតនៅក្នុង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងមួយកន្លែងទៀតស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ ដែលស្ថានីយទាំងពីរមានចម្ងាយពីគ្នាប្រហែលជាង១០គីឡូម៉ែត្រប៉ុណ្ណោះ ។

ប្រភពព័ត៌មានបានរាយការណ៍ថា បើទោះបីជាកំណាត់ផ្លូវជាតិលេខ២ទ្រុឌទ្រោមមើលទៅគ្មានរថយន្តធំៗឆ្លងកាត់ក៏ដោយប៉ុន្តែ ឲ្យតែពាក់ថា ជញ្ជីង គឺ តែងតែទទួលបានលាភសក្ការ ជាធម្មតា ។ មិនតែប៉ុណ្ណោះក្រសួងសាធារណការ និងដឹកជញ្ជូនបានបង្ហាញអំពីមោទនភាព ពីការ ដែលទទួលបានផលប្រយោជន៍ ដ៏ច្រើនសន្ធឹកសន្ធាប់ពីការផាកពិន័យ ចំពោះរថយន្តដឹកលើសទម្ងន់។ 
នៅក្នុងនោះ ស្ថានីយថ្លើងរថយន្ត នៅ លើផ្លូវជាតិលេខ២ ក៏បានរួមចំណែកលើកមុខ លើកមាត់លោក សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ ដែល ទទួលបន្ទុកខាងជញ្ជីងនេះថា បានប្រឹងប្រែងរកចំណូល បានច្រើនពីការ ផាកពិន័យចំពោះរថយន្តដឹកលើសទម្ងន់ ។ មោទនភាពនេះ បញ្ជាក់ថារថយន្តដឹកលើសទម្ងន់ កាន់តែច្រើន ដែលកំពុងបំផ្លាញផ្លូវជាតិ ។

គេរាយការណ៍ថា លោក ម៉ម ពិសិដ្ឋ បានដាក់កម្លាំង ឲ្យដេកចាំយកលុយពីរថយន្តដឹកទំនិញគ្រប់ប្រភេទ ឆ្លងកាត់ផ្លូវជាតិលេខ២ ។វាជារឿងអាម៉ាស សម្រាប់ ក្រុមជញ្ជីងពីព្រោះថា ផ្លូវជាតិលេខ២ មានជញ្ជីងថ្លឹងរថយន្តពីរកន្លែង ក្នុងចម្ងាយផ្លូវជាង១០គីឡូម៉ែត្រពីគ្នានោះ ។ បើផ្លូវនេះល្អស្រួលធ្វើដំណើរមិនថាទេ ប៉ុន្តែ សូម្បីតែអ្នកជិះម៉ូតូក៏រអ៊ូរទាំ ក្នុងការពិបាកធ្វើដំណើរដែរ ។ 
ប្រជាពលរដ្ឋនិយាយថា ផ្លូវយ៉ាងនេះសោះហេតុអ្វីចាំបាច់មានស្ថានីយថ្លឹងរថយន្ត២កន្លែងក្បែរៗគ្នាយ៉ាងនេះ? ច្បាស់ណាស់ថា ការបង្កើតស្ថានីយថ្លឹងរថយន្តទាំងពីរនេះ ក្នុងបុព្វហេតុ នៃផលប្រយោជន៍នោះឯង ហើយក្នុងនោះលោក ម៉ម ពិសិដ្ឋត្រូវគេរាយការណ៍ថា ក៏ទទួលបានលាភសក្ការមិនស្ទើរដែរ ក្នុងនាម ជាប្រធានស្ថានីយថ្លឹងរថយន្តលើផ្លូវជាតិលេខ២ ក្នុងស្រុកកណ្តាលស្ទឺង ខេត្តកណ្តាល ៕

ព័ត៌មានគួរចាប់អារម្មណ៍

ល្បីទៀតហេីយលោកសក្ក័៤ប៉េអឹម ត្រូវជាកូនប្រុសលោកមេប៉េអឹម ខេត្តក្រចេះ ខ្លួនជាមន្ត្រីអាវុធហត្ថដេីរវ៉ៃប្រជាពលរដ្នស្លូតត្រង់ និងដកកាំភ្លេីងភ្ជុងទៀត ពិតជាចរិកអន់មែន (អគ្គនាយកទូរទស្សន៍mdktv online)

ព័ត៌មានគួរចាប់អារម្មណ៍

ករណីឃាតកម្ម៧ឆ្នាំមុន ទៅលេីអ្នកកាសែតឈ្មោះ ហង្ស សេរីឧត្តម តេីមានពន្លឺយុត្តិធម៌ទេ..? តេីលោក គឹម រស្មី មានការពាក់ពន្ធ័ក្នុងករណីឃាតកម្មនេះដែរឬទេ..? (អគ្គនាយកទូរទស្សន៍mdktvonline)

ព័ត៌មានគួរចាប់អារម្មណ៍

លោក យី ថុល កំពុងធ្វេីឲ្យតម្លៃខ្លួនរបស់គាត់ល្បីរន្ទេី ខាងប្រព្រឹត្តអំពេីពុករលួយយ៉ាងពេញបន្ទុក និង បក្ខពួក ...? (អគ្គនាយកទូរទស្សន៍mdktv online)

ព័ត៌មានគួរចាប់អារម្មណ៍

ឃើញទុក្ខលំបាកប្រជាជន អភិបាលខេត្តព្រះវិហារ និងសមាគមដានីញ៉ែល ក្រុមការងារជាមួយសប្បុរសជនចុះចែកអំណោយជូនសហគមក្រីក្រ (អគ្គនាយកទូរទស្សន៍mdktvonline)

ព័ត៌មានគួរចាប់អារម្មណ៍

ទីតាំង អីនធឺណេត បង្កល្បែងសុីសងយុីហោ(K99-Cate)ប្រហែលជាមានខ្នងបង្អែកធំទេីបមិនហ៊ានបង្ក្រាប ឬ មួយជាឆ្នាំងបាយរបស់អស់លោកខណ្ឌដូនពេញ...? (អគ្គនាយកទូរទស្សន៍mdktv online)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7 នាក់
ម្សិលមិញ :
92 នាក់
សប្តាហ៍នេះ :
654 នាក់
ខែនេះ :
4254 នាក់
3 ខែនេះ :
14948 នាក់
សរុប :
102151 នាក់