ថ្ងៃអង្គារ៍ ទី២២ ខែតុលា ឆ្នាំ២០៥០
ស្ថាននីយ៍ទូរទស្សន៍ មរតកខ្មែរ ធីវីអនឡាញ / Tel: 089 867 317 - 088 417 8517 - 015 883 917 / Telegram: 097 54 54 093
មេគយ នៅច្រកដូងនិងបក្ខពួក ប្រឹងបូមប្រាក់ចំណូលជាតិ ដល់ពេលណាទៀត...?
Fri,13 September 2019 (Time 03:19 AM)
ដោយ ៖ អគ្គនាយកទូរទស្សន៍mdktv online (ចំនួនអ្នកអាន: 56នាក់)

គយនៅច្រកអន្តរជាតិដូងប្រឹងបូមប្រាក់ចំណូលជាតិដល់ពេលណាទៀត .....?

(បាត់ដំបង)៖ប្រភពពីក្រុមឈ្មួញរកសុីដឹកជញ្ជូនទំនិញតាមរថយន្តបានបង្ហើបប្រាប់អ្នកយកពត៌មានយើងអោយដឹងថា ÷ ពេលថ្មីនេះស្ថិតនៅចំណុចភូមិអូរដា ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។ ប្រភពដដែលបានបញ្ជាក់បន្ថែមអោយដឹងទៀតថា រាល់ថ្ងៃនេះពួកគាត់ជាអាជីវករដឹកទំនិញចេញពីទឹកដីថៃ ចូលមកស្រុកខ្មែរតាមច្រកអន្តរជាតិដូងដោយការដឹកជញ្ជូននេះគឺយកទៅលក់បន្តនៅឯផ្សារនាគមាសហៅផ្សារដើមគនៅទីក្រុងភ្នំពេញ។

អាជីវករម្នាក់ដែលជាអ្នកបើកឡានដឹងទំនិញដោយមិនបានប្រាប់ឈ្មោះបានប្រាប់អ្នកយកពត៌មានយើងអោយដឹងបន្តថា ឡានរបស់គាត់បានដឹកចេញពីច្រកអន្តរជាតិដូងជារៀងរាល់ជើង ហើយគាត់បានរត់ការបង់ពន្ធតាមច្រកដូចសព្វដងទើបបានដឹកចេញមកស្រុកខ្មែរបាន ហើយការរត់ការបង់ថ្លៃដឹកទំនិញនេះដែរគឺគាត់បានរត់ការបង់ទាំងភាគីខាងថៃនិងសម្ថកិច្ចខ្មែរនៅច្រកដូង ទើបអាចដឹងចេញមកបាន។ចំណែកពេលគាត់ដឹកចេញពីច្រកដូងមកដល់ចំណុចមុខស្នាក់ការគយនិងរដ្ធករច្រកដូងស្ថិតនៅភូមិអូរដា ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។ឡានពួកគាត់តែងតែចូលបង់លុយនៅទីនោះម្តងទៀត តែខាងមន្ត្រីគយនោះមិនមានចេញក្រដាសស្នាមរឺវិក័យប័ត្រអីនោះទេ គ្រាន់តែបង់លុយហើយពួកគាត់បន្តដំណើរទៅមុខជាបន្តបន្ទាប់ទៀតព្រោះត្រូវចំណាយពេលច្រើនម៉ោងទើបដល់គោលដៅ។ពួកគាត់បានបន្តថារាល់ថ្ងៃនេះដែរការដឹកជញ្ជូនទំនិញរបស់ពួកគាត់មិនហ៊ានដេញដោលសួរទៅមន្ត្រីគយនៅស្នាក់ការរឿងបងលុយទៅឲ្យពួកគាត់ហើយទាមទាររកក្រដាសស្នាមអ្វីដែរ ព្រោះគាត់ជាអ្នករកសុីបើហ៊ានសួរដេញដោលទៅខ្លាចគេគៀបពួកគាត់រឺក៏ចាប់រថយន្តធ្វើការផាកពិន័យ។ចឹងហើយជារៀងរាល់ជើងគឺតែតែឈប់បង់លុយនៅស្នាក់ការអូរដានេះជារៀងរាល់ជើងតែម្តង។

ចំណែកលោក(ជ័យ ជនតារា)ជាប្រធានស្នាក់គយនិងរដ្ធាករដូងដែលកាន់ក្តោបទាំងផែស្ងួតផងក្រុមការងារពត៌មានយើងមិនអាចសុំការបំភ្លឺពីលោកបានទេ ដោយទូរស័ព្ទខលចូលហើយគាត់និយាយតបមកវិញថារវល់តែជាប់ប្រជុំរួចក៏បិទទៅវិញ។ពាក់ព័ន្ធការដែលក្រុមឈ្មួញរកសុីដឹកទំនិញបានបង់ប្រាក់ទៅអោយមន្ត្រីគយនិងរដ្នាករដូងមិនមានចេញវិក័យប័ត្រនេះដែរ ប្រហែលជាមន្ត្រីក្រោមឱវ៉ាតរបស់លោក ជ័យជន តារាយកក្រៅផ្លូវការហើយមើលទៅ បើមួយថ្ងៃៗឡានដឹកទំនិញចេញពីទឹកដីថៃចូលមកស្រុកខ្មែរច្រើនដូចជាកណ្តៀរពូនភ្នំចឹង។

ជុំវិញរឿងមន្ត្រីគយនិងរដ្ធាករដូង ដោយគ្រប់គ្រងដោយលោក (ជ័យ ជន តារា)ទទួលប្រាក់ពីឈ្មួញដឹកទំនិញគ្រប់ប្រភេទដោយមិនមានចេញក្រដាសស្នាមរឺវិក័យប័ត្របែបនេះសូមលោក យូ ហេង ដែលជាប្រធានសាខាគយនិងរដ្ធាករខេត្តបាត់ដំបង។ មេត្តាជួយពិនិត្យមើលមន្ត្រីថ្នាក់ក្រោម ដែលនៅខាងច្រកដូងដែលមានភាពមិនប្រក្រតីរឿងដែលយកលុយពីអាជីវករហើយមិនមានក្រដាសស្នាមបែបនេះ
ការប្រមូលពន្ធប្រចាំឆ្នាំ២០១៩ពិតជាខាតបង់អស់ជាច្រើនភាគរយមិនខានឡើយ៕ mdktv.net 076 8006666

ព័ត៌មានគួរចាប់អារម្មណ៍

ល្បីទៀតហេីយលោកសក្ក័៤ប៉េអឹម ត្រូវជាកូនប្រុសលោកមេប៉េអឹម ខេត្តក្រចេះ ខ្លួនជាមន្ត្រីអាវុធហត្ថដេីរវ៉ៃប្រជាពលរដ្នស្លូតត្រង់ និងដកកាំភ្លេីងភ្ជុងទៀត ពិតជាចរិកអន់មែន (អគ្គនាយកទូរទស្សន៍mdktv online)

ព័ត៌មានគួរចាប់អារម្មណ៍

ករណីឃាតកម្ម៧ឆ្នាំមុន ទៅលេីអ្នកកាសែតឈ្មោះ ហង្ស សេរីឧត្តម តេីមានពន្លឺយុត្តិធម៌ទេ..? តេីលោក គឹម រស្មី មានការពាក់ពន្ធ័ក្នុងករណីឃាតកម្មនេះដែរឬទេ..? (អគ្គនាយកទូរទស្សន៍mdktvonline)

ព័ត៌មានគួរចាប់អារម្មណ៍

លោក យី ថុល កំពុងធ្វេីឲ្យតម្លៃខ្លួនរបស់គាត់ល្បីរន្ទេី ខាងប្រព្រឹត្តអំពេីពុករលួយយ៉ាងពេញបន្ទុក និង បក្ខពួក ...? (អគ្គនាយកទូរទស្សន៍mdktv online)

ព័ត៌មានគួរចាប់អារម្មណ៍

ឃើញទុក្ខលំបាកប្រជាជន អភិបាលខេត្តព្រះវិហារ និងសមាគមដានីញ៉ែល ក្រុមការងារជាមួយសប្បុរសជនចុះចែកអំណោយជូនសហគមក្រីក្រ (អគ្គនាយកទូរទស្សន៍mdktvonline)

ព័ត៌មានគួរចាប់អារម្មណ៍

ទីតាំង អីនធឺណេត បង្កល្បែងសុីសងយុីហោ(K99-Cate)ប្រហែលជាមានខ្នងបង្អែកធំទេីបមិនហ៊ានបង្ក្រាប ឬ មួយជាឆ្នាំងបាយរបស់អស់លោកខណ្ឌដូនពេញ...? (អគ្គនាយកទូរទស្សន៍mdktv online)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
20 នាក់
ម្សិលមិញ :
92 នាក់
សប្តាហ៍នេះ :
667 នាក់
ខែនេះ :
4267 នាក់
3 ខែនេះ :
14961 នាក់
សរុប :
102164 នាក់