ថ្ងៃអង្គារ៍ ទី២២ ខែតុលា ឆ្នាំ២០៥០
ស្ថាននីយ៍ទូរទស្សន៍ មរតកខ្មែរ ធីវីអនឡាញ / Tel: 089 867 317 - 088 417 8517 - 015 883 917 / Telegram: 097 54 54 093
ឧកញ៉ា ១៦នាក់ស្មគ្រ័ចិត្តលាលែងពីតំណែងក្នុង ខ.ភ.ម ៤៥នាក់បោះបង់ងារជាឧកញ៉ា ខណៈក្រសួងការពារជាតិ កំពុងរៀបចំបន្ត.....
Sat,07 September 2019 (Time 07:22 PM)
ដោយ ៖ អគ្គនាយកទូរទស្សន៍mdktv online (ចំនួនអ្នកអាន: 24នាក់)

(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំដាក់ឱ្យជ្រើសរើស «ឧកញ៉ា» ឬ «តួនាទី» នាថ្មីៗនេះមានឧកញ៉ាចំនួន១៦រូបហើយ បានសម្រេចចិត្តលាលែងពីតំណែងរបស់ខ្លួន ក្នុងកងយោធពលខេមរភូមិន្ទ (ខ.ភ.ម) ខណៈដែលយោធាក្នុងក្របខណ្ឌនេះចំនួន៤៥នាក់ បានសម្រេចចិត្តបោះបង់ងារជាឧកញ៉ា ដោយជ្រើសរើសយកតួនាទីរបស់ពួកគេ។ នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងការពារជាតិ។
នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ចំនួនយោធាដែលមានងារជាឧកញ៉ា ដែលត្រូវបានរកឃើញទាំង៦១រូបនេះ គឺស្ថិតនៅក្នុងកម្រិតកងយោធពលខេមរភូមិន្ទ ខណៈដែលក្រសួងការពារជាតិ កំពុងត្រួតពិនិត្យ មើលមន្រ្តីយោធា ក្នុងក្របខណ្ឌក្រសួងការពារជាតិ ដែលមានងារជាឧកញ៉ាថែមទៀត។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាយ៉ាងដាច់ណាត់មិនឱ្យកងកម្លាំងប្រដាប់អាវុធទាំងអស់របស់កម្ពុជា មានទាហាន នគរបាល និងកងរាជអាវុធហត្ថ មានងារជា «ឧកញ៉ា» តទៅទៀតនោះទេ។ កងកម្លាំងប្រដាប់អាវុធណា ដែលមានងារជា «ឧកញ៉ា» ធ្វើការជ្រើសរើសជាបន្ទាន់ថាតើត្រូវយកងារ «ឧកញ៉ា» ឬយកតួនាទីរបស់ខ្លួន។
បទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ ហើយបានរំលឹកម្តងទៀត នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី កាលពីថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០១៩ កន្លងទៅនេះ។
សម្រាប់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ, ការងារនេះនឹងត្រូវធ្វើឱ្យច្បាស់លាស់ និងជាក់លាក់ ដែលជាកំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងជួរកងទ័ព៕

ព័ត៌មានគួរចាប់អារម្មណ៍

ល្បីទៀតហេីយលោកសក្ក័៤ប៉េអឹម ត្រូវជាកូនប្រុសលោកមេប៉េអឹម ខេត្តក្រចេះ ខ្លួនជាមន្ត្រីអាវុធហត្ថដេីរវ៉ៃប្រជាពលរដ្នស្លូតត្រង់ និងដកកាំភ្លេីងភ្ជុងទៀត ពិតជាចរិកអន់មែន (អគ្គនាយកទូរទស្សន៍mdktv online)

ព័ត៌មានគួរចាប់អារម្មណ៍

ករណីឃាតកម្ម៧ឆ្នាំមុន ទៅលេីអ្នកកាសែតឈ្មោះ ហង្ស សេរីឧត្តម តេីមានពន្លឺយុត្តិធម៌ទេ..? តេីលោក គឹម រស្មី មានការពាក់ពន្ធ័ក្នុងករណីឃាតកម្មនេះដែរឬទេ..? (អគ្គនាយកទូរទស្សន៍mdktvonline)

ព័ត៌មានគួរចាប់អារម្មណ៍

លោក យី ថុល កំពុងធ្វេីឲ្យតម្លៃខ្លួនរបស់គាត់ល្បីរន្ទេី ខាងប្រព្រឹត្តអំពេីពុករលួយយ៉ាងពេញបន្ទុក និង បក្ខពួក ...? (អគ្គនាយកទូរទស្សន៍mdktv online)

ព័ត៌មានគួរចាប់អារម្មណ៍

ឃើញទុក្ខលំបាកប្រជាជន អភិបាលខេត្តព្រះវិហារ និងសមាគមដានីញ៉ែល ក្រុមការងារជាមួយសប្បុរសជនចុះចែកអំណោយជូនសហគមក្រីក្រ (អគ្គនាយកទូរទស្សន៍mdktvonline)

ព័ត៌មានគួរចាប់អារម្មណ៍

ទីតាំង អីនធឺណេត បង្កល្បែងសុីសងយុីហោ(K99-Cate)ប្រហែលជាមានខ្នងបង្អែកធំទេីបមិនហ៊ានបង្ក្រាប ឬ មួយជាឆ្នាំងបាយរបស់អស់លោកខណ្ឌដូនពេញ...? (អគ្គនាយកទូរទស្សន៍mdktv online)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
21 នាក់
ម្សិលមិញ :
92 នាក់
សប្តាហ៍នេះ :
668 នាក់
ខែនេះ :
4268 នាក់
3 ខែនេះ :
14962 នាក់
សរុប :
102165 នាក់