យោងតាមម្ចាស់គណនីហ្វេសប៊ុក មួយឈ្មោះថា Khoun Dyna បានបញ្ជាក់ថា ៖ សូមជូនដំណឹងដល់បងប្អូនទាំងអស់ថា ចាប់ពីថ្ងៃនេះតទៅ ខាងសមត្ថិកិច្ចនគរបាលចរាចរណ៍ នឹងយកឯកសារពិន័យ ទៅជូនដល់ផ្ទះបងប្អូនតែម្ដង ក្នុងករណីបងប្អូន បើកបរ រំលោភលើគំនួសចរាចរណ៍នានា និងភ្លើងស្ដប់ …ដូចក្នុងរូបនេះ។ នេះបើយោងតាម ការជួនដំណឹងរបស់មន្ត្រីនគរបាលចរាចរណ៍ជើងគោល កាលពីម្សិលមិញ។ រូបភាព ពីលោក ប្រាក់ វ៉ាន់ដា និងបងផល្លី នគរបាលចរាចរណ៍ផ្លូវគោកសូមរំលឹកថាថ្ងៃទី០៣ ខែធ្នូនេះ ថ្លែងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក រយៈពេល១០ខែ នារសៀល នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន លោក នាយឧត្តមសេនីយ៍ហ៊ឹម យ៉ាន អគ្គស្នងការរងនៃអគ្គស្នងការនគរបាលជាតិ បានថ្លែង ដើម្បីពង្រឹងការគោរពច្បាប់ចរាចរណ៍ផ្លូវគោក នៅពេលខាងមុខនេះ សមត្ថកិច្ចនឹងចុះទៅចាប់ពិន័យម្ចាស់រថយន្តណាដែលបើកល្មើសភ្លើងស្តុប និងស្លាកសញ្ញាចរាចរណ៍ដល់ផ្ទះតែម្តងលោកឧត្តមសេនីយ៍បានឲ្យដឹងផងដែរថា សមត្ថកិច្ចនឹងចុះទៅចាប់ដល់រថយន្តណាដែលមិនគោរពច្បាប់ចរាចរណ៍ដែលមានដូចជា រថយន្តដែលមិនគោរពភ្លើងស្តុបក្រហមដោយបើកឆ្លងកាត់ រថយន្តដែលចតកន្លែងហាមឃាត់ជាដើម ។ ព្រោះថា នៅតាមភ្លើងស្តុបមានកាមេរ៉ា សុវត្ថិភាពបំពាក់ដោយថតបានស្លាកលេខរថយន្ត រួចហើយយទៅស្គែន ដើម្បីឆែករកឈ្មោះម្ចាស់រថយន្ត រួចហើយសមត្ថកិច្ចចុះទៅពិន័យដល់ផ្ទះតែម្តង។
ព័ត៌មានគួរចាប់អារម្មណ៍
សង្ឃមួយអង្គលួចរួមភេទជាមួយក្មេងស្រីអាយុ១៤ឆ្នាំ នៅក្នុងបន្ទប់ទឹកវត្តបាន៤លើកទើបបែកធ្លាយ... (អគ្គនាយិកា 097 5454 093)
គេហទំព័រ (មរតកខ្មែរ ធីវីអនឡាញ MDKTV) (អគ្គនាយិកា 097 5454 093)
ក្នុងឱកាស់ពិធីបុណ្យឆ្លងឆ្នាំ ២០២០-២០២១🎉🎉🎉 (អគ្គនាយិកា 097 5454 093)
ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានជូនជូនលិខិតថ្លែងអំណរគុណ លោកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ ហេង គីមជី ដែលឧបត្ថម្ភថវិកាចំនួន ៦ ០០០ ដុល្លាអាមេរិក (អគ្គនាយិកា 097 5454 093)
សូមថ្វាយបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ សម្តេច ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ឯកឧត្តម លោកជំទាវ ព្រឹទ្ធាចារ្យ លោកតា លោកយាយ បងប្អូនជនរួមជាតិទាំងអស់ជាទីគោរពស្រឡាញ់ (អគ្គនាយិកា 097 5454 093)
វីដែអូ