ថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០៥០
កម្មវិធីទូរទស្សន៏ មរតកខ្មែរ ( MDK TV online ) អគ្គនាយករងការផ្សាយ លោក គតិយុត្ត 097 33 11 660 / 096 33 11 600 ___ប្រធានរដ្ឋបាល លោក សុខ តារា 012 29 23 78 / 015 29 23 78 / 097 96 36 186 --ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម 016 29 23 78 / 066 29 23 78 / 069 29 23 78 / 098 29 23 78 សូមអគុណ
បញ្ជា​ឱ្យ​អ្នកចាក់ដី​លុប​ព្រៃកោង​កាង​ពីរ​កន្លែង​ ក្នុងស្រុក​ទឹកឈូ​ កាយ​ចេញ​និង​ដាំ​ដុះ​ឡើងវិញ​....
Tue,21 January 2020 (Time 07:05 PM)
ដោយ ៖ ចាងហ្វាងកការផ្សាយ (ចំនួនអ្នកអាន: 24នាក់)

កំពត​ ៖​ រដ្ឋបាល​ខេត្តកំពត​ បា​ន​តម្រូវឱ្យ​អ្នក​បំពាន​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​បម្រុង​កាន់កាប់​ដោយ​ការចាក់​លុប​ដើម​កោង​កាង​នៅ​កន្លែង​ពីរ​ផ្សេងគ្នា​នៃ​ស្រុក​ទឹកឈូ​ ធ្វើការ​កាយ​ដី​ចេញរួច​ដាំ​ដុះ​ឡើងវិញ​ក្នុង​កំណត់​កាល​វេលា​ជាក់លាក់​មួយ​ ។​

​លោក​ស​សូ​រិ​ន​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តកំពត​បានបញ្ជាក់​ថា​ផ្អែក​តាម​សំណូមពរ​ពី​ប្រជា​នេសាទ​សហគមន៍​ព្រែក​ត្នោត កាលពី​រសៀល​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០២០​មន្ត្រី​ជំនាញ​នៃ​អគ្គនាយកដ្ឋាន​ជលផល​សហការ​ជាមួយ​ថ្នាក់ដឹកនាំ​នៃ​រដ្ឋបាល​ខេត្តកំពត​បា​ន​ចុះ​ពិនិត្យមើល​ការចាក់ដី​មួយកន្លែង​ស្ថិតក្នុង​ភូមិ​ព្រែក​ត្នោត ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ​។ 

ក្រុមការងារ​បាន​ប្រទះឃើញ​រថយន្ត​ដឹក​ដី​ពាក់​ស្លាក​លេខខ​.​ម​ជាច្រើន​គ្រឿង​ដែល​អ្នកបើក​បរបាន​ចត​ទុក រួច​គេចខ្លួន​អស់ តែ​ម្ចាស់​គ្រឿងចក្រ​ម្នាក់​បាន​បញ្ជាក់ថា​ការចាក់ដី​នេះ​គឺ​ធ្វើឱ្យ​លោក​ឧកញ៉ា​គុយ លៀង​គី​។​លោកនាយ​ខណ្ឌ​បាន​បន្តថា​តាម​ការពិនិត្យ​ជាក់ស្តែង​សកម្មភាព​ដែល​បាន​ចាក់ដី​នោះ​គឺ​ប៉ះពាល់​ព្រៃ​លិច​ទឹក​រយៈបណ្តោយ​៩៩​ម៉ែត្រ​និ​ទទឹង​១០​ម៉ែត្រ​ព្រមទាំង​ខូចខាត​បង្គោល​ឡាក់​ចំនួន​បី​ដើម​។​ដូច្នេះ រដ្ឋបាល​ខេត្តកំពត​បា​ន​កំណត់​ថ្ងៃ​ជាក់លាក់​មួយ​ដោយ​តម្រូវឱ្យ​អ្នក​ចាក់​លុប​ត្រូវ​កាយ​ដី​ចេញ និង​ដាំ​ដើម​កោង​កាង ព្រមទាំង​រៀបចំ​ធ្វើ​បង្គោល​ឡាក់​ឡើងវិញ​។​

​លោ​កស សូ​រិ​ន​នៅបាន​បញ្ជាក់​ឱ្យដឹងទៀតថា​ជាមួយគ្នា​នោះដែរ មុននេះ​មួយថ្ងៃ គឺ​កាលពី​ថ្ងៃទី​១៨ ខែមករា​ឆ្នាំ​២០២០​មន្ត្រី​ខណ្ឌ​រដ្ឋ​បាន​ជលផល​នៃ​មន្ទីរ​កសិកម្ម​រិ​ក្ខា​ប្រមាញ់​និង​នេសាទ​ខេត្តកំពត​សហការ​ជាមួយ​រដ្ឋបាល​ឃុំ​កោះ​តូច​បាន​ចុះ​ពិនិត្យមើល​ការចាក់ដី​មួយកន្លែង​ស្ថិតក្នុង​ភូមិ​គីឡូ​ដប់​ពីរ ឃុំ​កោះ​តូច​ស្រុក​ទឹ​ឈូ​។​

សកម្មភាព​នៃ​ការចាក់ដី​នៅ​ទី​នោះបាន​ប៉ះពាល់​លើ​ដងព្រែក​និង​ព្រៃកោងកាង​ទំហំ​១៥​ម៉ែត្រ​គុណ​នឹង​៤០​ម៉ែត្រ​។ លោកនាយ​ខណ្ឌ​បាន​បន្តថា​តាម​ការស្រាវជ្រាវ​សកម្មភាព​ចាក់ដី​នេះ​ធ្វើឡើង​ដោយ​ឈ្មោះ ហេង សុ​ភី មេ​ការឱ្យ​ក្រុមហ៊ុន​ចិន​មួយ​ដែល​មក​វិនិយោគ​ក្នុង​ទឹកដី​ឃុំ​កោះ​តូច​នោះ​។​ក្រុមការងារ​ក៏បាន​តម្រូវឱ្យ​សាមីខ្លួន​ធ្វើការ​កាយ​ដី​ចេញ និង​ដាំ​ដើម​កោង​កាង​ឡើងវិញ​ដូច​ករណី​នៅ​ឃុំ​ព្រែក​ត្នោត​ដែរ​៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានាធិបតីអាមេរិកថ្លែងអំណរគុណ កម្ពុជាចំពោះការអនុញ្ញាតឱ្យនាវាទេសចរណ៍ Westerdam ចូលចត... (អគ្គនាយិកា 076 800 6666)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រោះតែការធ្វើអាជីវកម្មបានជីកកកាយយកដីលក់ ធ្វើឱ្យភ្នំជាច្រើននៅក្នុងភូមិសាស្ត្រខេត្តកំពត ស្ទើបាត់រូបរាងអស់ទៅហើយ (ចាងហ្វាងកការផ្សាយ)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងព័ត៌មានថា នឹងបញ្ជូនគ្រូជំនាញ ទៅជួយបង្រៀនដល់អ្នកសារព័ត៌មានទាំងស្ថាប័នរដ្ឋ និង ឯកជន (ចាងហ្វាងកការផ្សាយ)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងទេសចរណ៍ បង្កើនវិធានការជំរុញ ចលនាទេសចរណ៍ ក្នុងស្រុក ខណៈទេសចរ អន្តរជាតិ ព្រួយបារម្ភលើការរាលដាល ជំងីផ្លូវដង្ហើមប្រភេទថ្មី.... (ចាងហ្វាងកការផ្សាយ)

ព័ត៌មានគួរចាប់អារម្មណ៍

ល្អណាស់ អាជ្ញាធរនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នឹងចែក ម៉ាសចំនួន១លាន រយៈពេល១ខែ ចាប់ពីថ្ងៃស្អែកតទៅ (ចាងហ្វាងកការផ្សាយ)

វីដែអូ