កាន់តែច្រើន ចំនួនអ្នកស្លាប់ដោយសារ វីរុសផ្លូវដង្ហើមថ្មីកើនដល់ ៤១នាក់ ខណៈអ្នកឆ្លងកើនឡើងដល់ជិត ១៣០០នាក់ នៅក្នុងប្រទេសចិន...
អាជ្ញាធរប្រទេសចិន បានឲ្យដឹងនៅថ្ងៃសៅរ៍ ទី២៥ ខែមករានេះ ថាការផ្ទុះវីរុសផ្លូវដង្ហើមប្រភេទថ្មីដ៏សាហាវក្នុងប្រទេសចិនឥឡូវនេះបានសម្លាប់មនុស្សចំនួន ៤១ នាក់ ខណៈចំនួនករណីឆ្លងបានកើនឡើងដល់ជិត ១៣០០ នាក់។
គណៈកម្មាការសុខភាពខេត្តហ៊ូប៉ីបាននិយាយថាករណីស្លាប់ចុងក្រោយទាំង ១៥ នាក់បានកើតឡើងនៅក្នុងទីក្រុងវូហាន ដែលមានប្រជាជនចំនួន ១១ លាននាក់ និងជាកន្លែងវីរុស Corona ថ្មីនេះបានកើតឡើងដំបូង។
គណៈកម្មការសុខាភិបាលជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយទៀតថាយ៉ាងហោចណាស់មានករណីថ្មីចំនួន ៤៤៤ ករណី ត្រូវបានរកឃើញដែលបង្កើនចំនួនករណីសរុបឡើងដល់ ១២៨៧ ។
ជំងឺនេះបានរាលដាលដល់ខេត្ត តំបន់ស្វយ័ត និងទីក្រុងសរុប ៣០ក្នុងប្រទេសចិន។
ទីក្រុងវូហាននិងទីក្រុងចំនួន ១៣ ផ្សេងទៀតនៅខេត្តហ៊ូប៉ីត្រូវបានបិទមិនឲ្យធ្វើដំណើរចេញចូល ក្នុងគោលបំណងទប់ស្កាត់ការឆ្លងមេរោគដង្ហើមដែលបានរាលដាលដល់ប្រទេសជាច្រើនទៀត។
គណៈកម្មការសុខាភិបាលខេត្តហ៊ូប៉ីក៏បានរាយការណ៍ពីករណីថ្មីចំនួន ១៨០ ករណីនៅក្នុងខេត្តនេះដែលមាន ៧៧ ករណីក្នុងទីក្រុងវូហាន ប៉ុន្តែចំនួនភាគច្រើនបានរាលដាលពាសពេញទីក្រុងតូចៗជាច្រើនទៀតដែលត្រូវបានបិទការធ្វើដំណើរ។ ឥឡូវនេះមានតែ ៧២៩ ករណីប៉ុណ្ណោះនៅខេត្តហ៊ូប៉ី។
ក្រៅពីនេះប្រទេសចិនបច្ចុប្បន្នជំងឺនេះត្រូវបានរកឃើញលើអ្នកដំណើរក្នុងប្រទេសជាច្រើនទៀតដូចជា៖
– ថៃ៖ ៤នាក់ (២នាក់ ព្យាបាលជាសះស្បើយ)
– ជប៉ុន៖ ២នាក់ (១នាក់ ព្យាបាលជាសះស្បើយ)
– កូរ៉េខាងត្បូង៖ ២នាក់
– សហរដ្ឋអាមេរិក៖ ២នាក់
– វៀតណាម៖ ២នាក់
– សិង្ហបុរី៖ ៣នាក់
– នេប៉ាល់៖ ១នាក់
– បារាំង៖ ២នាក់