ថ្ងៃព្រហស្បតិ៍ ទី២១ ខែមករា ឆ្នាំ២០៥០
កម្មវិធីទូរទស្សន៏ មរតកខ្មែរ ( MDK TV online ) អគ្គនាយករងការផ្សាយ លោក គតិយុត្ត 097 33 11 660 / 096 33 11 600 ___ប្រធានរដ្ឋបាល លោក សុខ តារា 012 29 23 78 / 015 29 23 78 / 097 96 36 186 --ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម 016 29 23 78 / 066 29 23 78 / 069 29 23 78 / 098 29 23 78 សូមអគុណ
ក្រសួងសុខាភិបាលរកឃើញមនុស្សប្រុសស្រី២នាក់ ជាប្រភពចម្លងដំបូងនៃ «ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា»
Sat,05 December 2020 (Time 03:04 PM)
ដោយ ៖ អគ្គនាយិកា 076 800 6666 (ចំនួនអ្នកអាន: 152នាក់)

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានចេញសេច ក្តីប្រកាសព័ត៌មាន ស្តីពីការស្រាវរកប្រភពនៃការចម្លងវីរុសកូវីដ-១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា នា ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ រួចមក ក្រុមការងារអន្តរក្រសួងទទួលបន្ទុករុករកស្រាវជ្រាវរួមគ្នាជាមួយនឹងក្រុមការងារ របស់ ក្រសួងសុខាភិបាល បានខិតខំធ្វើការស្រាវជ្រាវរកប្រភពនៃការចម្លងវីរុសកូវីដ-១៩នេះ ជាបន្តទៀត។

ក្រសួងសុខាភិបាល បានបញ្ជាក់ថា តាមការពិភាក្សាក្នុងក្រុមការងារថ្នាក់ដឹកនាំក្រសួងសុខាភិបាល ក្រុមស្រាវជ្រាវចម្រុះនៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នឹងអ្នកជំនាញការអង្គការសុខភាពពិភពលោក និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ និងដោយយោងតាមព័ត៌មានទទួលបានពីការធ្វើសម្ភាសន៍ផ្ទាល់ជាមួយករណីពាក់ព័ន្ធ ការសិក្សាអេពីដេមីសាស្ត្រ សម្រាប់ “ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ក្រុមការងារទាញការសន្និដ្ឋានជាបន្តទៀត ដោយផ្អែកលើ  លំដាប់លំដោយនៃការចេញរោគសញ្ញា និងហេតុការណ៍សកម្មភាពទំនាក់ទំនងគ្នាក្នុងសង្គម ការវិវត្តន៍នៃចំនួនមេរោគតាមបែបភីស៊ីអែរ (PCR Test) ទំនាក់ទំនងទទួលបានពីការវិភាគវត្ថុសំណាកអ្នកជំងឺបែបបំបែកបន្តៗគ្នា (Sequencing Covid-19 virus sample) និង តាមការពិចារណាដោយហ្មត់ចត់នៃអង្គបដិបក្ខ (Antibody) ដោយពិនិត្យលើវត្ថុសំណាកឈាមរបស់អ្នកជំងឺ។

លទ្ធផលចុងក្រោយក្រសួងសុខាភិបាលបានសន្និដ្ឋានថា មានបុគ្គល ២នាក់ (គឺស្ត្រីឈ្មោះ ឆែម សូនីតា អាយុ ៣០ឆ្នាំ និងបុរសឈ្មោះ តាំង សេវិនអាប់ អាយុ ៤២ឆ្នាំ) ជាករណីឆ្លងដំបូងគេនៃ “ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា” ដែលពួកគាត់អាចឆ្លងបន្តពីករណីនាំ ចូលវីរុស កូវីដ-១៩ ពីក្រៅប្រទេស។

ដើម្បីទប់ស្កាត់ការចម្លងក្នុងសហគមន៍ទ្រង់ទ្រាយធំ ក្រសួងសុខាភិបាលក៏បានអំពាវនាវដល់បុគ្គលទាំងអស់ដែលនៅតាមរាជធានី-ខេត្ត ដឹងខ្លួន ថាជាអ្នកប៉ះពាល់ផ្ទាល់ជាមួយបុគ្គលទាំង ០២នាក់ខាងលើនេះ ( គឺស្ត្រីឈ្មោះ ឆែម សូនីតា អាយុ ៣០ឆ្នាំ នឹង បុរសឈ្មោះ តាំង សេវិនអាប់ អាយុ ៤២ឆ្នាំ) ដោយគិតចាប់ពីថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២០ ដល់ថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ២០២០ ទោះជាមិនមានរោគសញ្ញាក៏ដោយ ត្រូវមកធ្វើតេស្តដោយយកវត្ថុសំណាក និងពិនិត្យឈាម នៅតាមមន្ទីរពេទ្យជាបន្ទាន់។

គួរជម្រាបជូនថា រយៈពេលត្រឹម៥ថ្ងៃ ប៉ុណ្ណោះ ក្រសួងសុខាភិបាល បានធ្វើតេស្តអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា សរុបទាំងអស់បានចំនួន១០.១៤៧សំណាក ដែលនៅក្នុងចំនួននេះ មានអ្នកវិជ្ជមានវីរុសកូវីដ-១៩ ថ្មី សរុបចំនួន២៩នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ៕

ព័ត៌មានគួរចាប់អារម្មណ៍

សង្ឃមួយអង្គលួចរួមភេទជាមួយក្មេងស្រីអាយុ១៤ឆ្នាំ នៅ​ក្នុងបន្ទប់ទឹកវត្តបាន៤លើកទើបបែកធ្លាយ... (អគ្គនាយិកា 097 5454 093)

ព័ត៌មានគួរចាប់អារម្មណ៍

គេហទំព័រ (មរតកខ្មែរ ធីវីអនឡាញ MDKTV) (អគ្គនាយិកា 097 5454 093)

ព័ត៌មានគួរចាប់អារម្មណ៍

ក្នុងឱកាស់ពិធីបុណ្យឆ្លងឆ្នាំ ២០២០-២០២១🎉🎉🎉 (អគ្គនាយិកា 097 5454 093)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានជូនជូនលិខិតថ្លែងអំណរគុណ លោកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ ហេង គីមជី ដែលឧបត្ថម្ភថវិកាចំនួន ៦ ០០០ ដុល្លាអាមេរិក (អគ្គនាយិកា 097 5454 093)

ព័ត៌មានគួរចាប់អារម្មណ៍

សូមថ្វាយបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ សម្តេច ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ឯកឧត្តម លោកជំទាវ ព្រឹទ្ធាចារ្យ លោកតា លោកយាយ បងប្អូនជនរួមជាតិទាំងអស់ជាទីគោរពស្រឡាញ់ (អគ្គនាយិកា 097 5454 093)

វីដែអូ