ថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០៥០
កម្មវិធីទូរទស្សន៏ មរតកខ្មែរ ( MDK TV online ) អគ្គនាយករងការផ្សាយ លោក គតិយុត្ត 097 33 11 660 / 096 33 11 600 ___ប្រធានរដ្ឋបាល លោក សុខ តារា 012 29 23 78 / 015 29 23 78 / 097 96 36 186 --ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម 016 29 23 78 / 066 29 23 78 / 069 29 23 78 / 098 29 23 78 សូមអគុណ
មន្រ្តីគ្រាក់ៗត្បូងឃ្មុំមានភាគ​ហ៊ុន ខ្យល់នៅសង្វៀន​ល្បែង​ស៊ីសង​ដូង៧​ដើម
Sat,29 February 2020 (Time 10:08 PM)
ដោយ ៖ អគ្គនាយិកា 076 800 6666 (ចំនួនអ្នកអាន: 201នាក់)

ត្បូងឃ្មុំ ៖ ប្រភពពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថាឈ្មោះហេងនិង​ឈ្មោះលឹមបាន​បើក​សង្វៀន​បញ្ជល់មាន់ក៏ដូចជា​វង់​អាប៉ោង​យូគី​នៅ​ចំណុច​ដូង​៧​ដើម​យ៉ាង​ពេញបន្ទុកព្រោះ​អភិបាលស្រុកក៏ដូចជា​អធិការនគរបាល​ស្រុក​មេមត់និងអភិបាលខេត្តនិងស្នងការខេត្តរួមទាំងមេPM បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​ខណៈមានសេចក្តីរាយការណ៍មកថាមានមន្រ្តីគ្រាក់ៗក្នុងខេត្តត្បូងឃ្មុំមានភាគហ៊ុនខ្សល់(ដាក់ខែ)នៅទីតាំងវង់ល្បែងនេះ។ ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ដារបាន​ឲ្យ​ដឹងថាអ្នក​ចូល​លេងល្បែង​ភាគច្រើន​ជា​ពលរដ្ឋ​ខ្មែរ​នៅក្នុង​ស្រុក​មេមត់នៅក្នុង​ខេត្ត​ត្បូងឃ្មុំ ក៏ដូចជា​មកពី​រាជធានី​ភ្នំពេញនិង​បណ្ដា​ខេត្ត​ដទៃទៀត ហើយ​ក្នុង​មួយថ្ងៃៗ​ម្ចាស់​វង់ល្បែង​ស៊ីសង​ឈ្មោះហេង និង​ឈ្មោះ លឹមប្រមូល​លុយ​បាន​រាប់ម៉ឺន​រាប់សែន​ដុល្លារ​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថាអភិបាលស្រុក​មេមត់ក៏ដូចជា​អធិការនគរបាល​ស្រុក​មេមត់ទទួលបាន​ផលប្រយោជន៍​ពី​ឈ្មោះហេង និង​ឈ្មោះ លឹម ដែលជា​មេ​ល្បែងស៊ីសង​ទើប​មិន​ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​។ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​ដារ ឃុំ​ដារ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា ក្នុង​មូលដ្ឋាន​ពួកគាត់​មាន​សង្វៀន​បញ្ជល់មាន់​ក៏ដូចជា​ល្បែង​អាប៉ោង​យូគីកើតឡើង​យ៉ាង​រាលដាល​ដោយ​គ្មាន​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ចាត់វិធានការ​បង្ក្រាប​ឡើយ​។ សូម្បីតែ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ និង​លោក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ទុក​ឲ្យ​ល្បែងស៊ីសង​កើតឡើង​យ៉ាង​ពេញបន្ទុក​នៅ​ចំណុច​ដូង​៧​ដើម ភូមិ​ដារ ឃុំ​ដារ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ នោះដែរ​។ ប្រការ​នេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃនិង​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ក្នុង​ឃុំ​ដារ ស្រុក​មេមត់ជាបន្ទាន់​ដើម្បី​ឲ្យ​ស្របទៅតាម​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​។ មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុង​ឃុំ​ដារ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា ពួកគេ​គ្មាន​លទ្ធភាព​បង្ក្រាប​ល្បែងស៊ីសង​ដែល​ឈ្មោះ ហេង និង​ឈ្មោះ លឹម កំពុងបើក​ដំណើរការ​យ៉ាង​រលូន​នោះទេ ព្រោះ​មេ​ល្បែងស៊ីសង​ទាំង​២​នាក់​នេះ​មាន​ខ្នងបង្អែក​រឹងមាំ​។ ជាក់ស្ដែង​ល្បែងស៊ីសង​កើតឡើង​យ៉ាង​ពេញបន្ទុក​នៅ​ចំណុច​ដូង​៧​ដើម ឃុំ​ដារ ស្រុក​មេមត់ ហើយ​លោក​ ឧ​ត្ត​ម​សេនីយ៍​ទោ បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ និង​លោក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ បែរជា​មើលរំលង​ទៅវិញ​។ ប្រជាពលរដ្ឋ​ក្នុង​ ឃុំ​ ដារ ស្រុក​មេមត់ បាន​កត់សម្គាល់ថា ចាប់តាំងពី​ឈ្មោះ ហេង និង​ឈ្មោះ លឹម បើក​ល្បែងស៊ីសង​នៅ​ចំណុច​ដូង​៧​ដើម គឺ​បទល្មើស​នានា​ដូចជា អំពើចោរកម្ម អំពើហិង្សា​ក្នុង​គ្រួសារ ព្រមទាំង​បទល្មើស​ផ្សេងៗ​ទៀត​កើតឡើង​គួរ​ឲ្យ​ព្រួយបារម្ភ​ក្នុង​ឃុំ​ដារ និង​ឃុំ​ដទៃទៀត​ក្នុងស្រុក​មេមត់​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ក្នុងស្រុក​មេមត់ខេត្ត​ត្បូងឃ្មុំជាបន្ទាន់។សូមបញ្ជាក់ថានៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩នេះ ប្រមុខរដ្ឋាភិបាលកម្ពុជាបានចេញសារាចរ​ណែនាំស្តីពី​ការពង្រឹង​ការគ្រប់គ្រង​អាជីវកម្ម​ល្បែង​ភ្នាល់​តាមម៉ាស៊ីន​អេឡិចត្រូនិកតាមរយៈអ៊ិនធើណេត​អនឡាញ​ក្នុង​និងក្រៅ​ប្រទេសគ្រប់ប្រភេទ និងគ្រប់រូបភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។រាជរដ្ឋាភិបាល​ណែនាំមន្ត្រីនគរបាលយុត្តិធម៌​គ្រប់លំដាប់ថ្នាក់ បង្កើនការស្រាវជ្រាវបង្ក្រាបអាជីវកម្ម​ភ្នាល់​តាមម៉ាស៊ីនអេឡិចត្រូនិកក្នុងនិងក្រៅប្រទេស គ្រប់រូបភាព ដែលមិនមានអាជ្ញាប័ណ្ណពីក្រសួង ស្ថាប័នមានសមត្ថកិច្ច ។ ចំពោះអាជីវកម្ម​ល្បែងភ្នាល់​តាមម៉ាស៊ីន អេឡិចត្រូនិក តាមរយៈអ៊ិនធើណេត អនឡាញ ក្នុងនិងក្រៅប្រទេស ដែលមានអាជ្ញាប័ណ្ណ ត្រូវអនុញ្ញាត​ឲ្យ​ធ្វើសកម្មភាពរហូតផុតសុពលភាពដែលបានកំណត់​ក្នុងអាជ្ញាប័ណ្ណ ។ បន្ទាប់ពីនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​មិនបន្តសុពលភាព​នៃអាជ្ញាប័ណ្ណអនុញ្ញាត​ឲ្យប្រកប​អាជីវកម្ម​ល្បែងភ្នាល់ប្រភេទនេះតទៅទៀតឡើយ ។ រាជរដ្ឋាភិបាល​កបញ្ឈប់​ការផ្តល់គោលការណ៍ និងអាជ្ញាប័ណ្ណ​អនុញ្ញាតឲ្យប្រកបអាជីវកម្ម​ល្បែងភ្នាល់តាមម៉ាស៊ីន​អេឡិចត្រូនិក​តាមរយៈអ៊ិនធើណេត​អនឡាញ​ ក្នុង និងក្រៅប្រទេស​នៅក្នុង និងក្រៅប្រទេសនៅក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃចុះហត្ថលេខាលើសារាចរណែនាំនេះតទៅ៕ កាលរិយាល័យនិពន្ធ 076 800 6666

ព័ត៌មានគួរចាប់អារម្មណ៍

គណៈប្រតិភូសភាកម្ពុជា បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការនានា AIPA លើកទី៤១ ជាធាតុចូលក្នុងការបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ (អគ្គនាយិកា 097 5454 093)

ព័ត៌មានគួរចាប់អារម្មណ៍

អេស្ប៉ាញ​ ក្លាយ​ជា​ប្រទេស​ទី១​​ក្នុង​​តំបន់​អឺរ៉ុបខាង​លិ​ច​ដែល​​មាន​អ្នក​ឆ្លង​​ជំងឺ​កូវីដ​​១៩​សរុប​​កន្លះ​​លាន​នាក់ (អគ្គនាយិកា 097 5454 093)

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានក្តៅៗ ហ៊ុយៗ ថ្មីៗ គួរឲ្យរសេីប ប្រភពបានឲ្យដឹងថា មានឈ្មោះលោកឧកញ៉ាពីរនាក់ កំពុងបំផ្លាយព្រៃឈេីយ៉ាងមហន្តរាយ.....!!! (អគ្គនាយិកា 097 5454 093)

ព័ត៌មានគួរចាប់អារម្មណ៍

សេចក្ដីជូនដំណឹងស្ដីពីការបាត់ឯកសារបណ្ណកម្មសិទ្ធិដី របស់ឈ្មោះ លី ណន នៅភូមិសេរីដីដុះ សង្កាត់ ព្រៃវែង ខណ្ឌដង្កោ.... (អគ្គនាយិកា 097 5454 093)

ព័ត៌មានគួរចាប់អារម្មណ៍

មានសង្វៀន(ប្រជល់មាន់និងអាប៉ោង) ខុសច្បាប់ នៅស្រុកបរសេដ្ឋបើក​ដំណើរ ការយ៉ាងរំភើយ (អគ្គនាយិកា 097 5454 093)

វីដែអូ