ថ្ងៃអាទិត្យ ទី០៦ ខែធ្នូ ឆ្នាំ២០៥០
កម្មវិធីទូរទស្សន៏ មរតកខ្មែរ ( MDK TV online ) អគ្គនាយករងការផ្សាយ លោក គតិយុត្ត 097 33 11 660 / 096 33 11 600 ___ប្រធានរដ្ឋបាល លោក សុខ តារា 012 29 23 78 / 015 29 23 78 / 097 96 36 186 --ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម 016 29 23 78 / 066 29 23 78 / 069 29 23 78 / 098 29 23 78 សូមអគុណ
ប្រាសាទ​ព្រះវិហារ​ ជា​កេរ្តិ៍​មរតក​ដូនតា​​និង​ជា​បេតិកភណ្ឌ​ពិភពលោក​ដ៏ល្បីល្បាញអស្ចារ្យ ជាសម្បត្តិមហាសាលរបស់មនុស្សជាតិមិនអាចកាត់ថ្លៃបានឡើយ
Tue,02 June 2020 (Time 08:29 PM)
ដោយ ៖ អគ្គនាយិកា 076 800 6666 (ចំនួនអ្នកអាន: 175នាក់)

អង្គការ UNESCO បានដាក់ប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ ក្នុងសម័យប្រជុំលើកទី៣២ នៅទីក្រុងកេបិក ប្រទេសកាណាដា។
ការសម្រេចបញ្ចូលប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោកនេះ មិនមែនជាករណី ចៃដន្យនោះទេ តែជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត បង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាល ក្នុងការ ថែរក្សាការពារសម្បត្តិវប្បធម៌ជាតិ។ រាជរដ្ឋាភិបាល បានប្រមូលនិងចងក្រង ឯកសារជាច្រើន ដាក់ជូនដល់អង្គការ UNESCO ជាមួយនិងការពន្យល់ បកស្រាយយ៉ាងច្បាស់លាស់ លើគោលជំហរ ឆន្ទៈក្នុងការអភិរក្ស និងអភិវឌ្ឍន៍ប្រាសាទបុរាណរបស់ខ្លួន។
យើងពិតជាមានមោទនភាពយ៉ាងក្រៃលែងចំពោះអតីត ព្រះមហាក្សត្រ និងបុព្វបុរសខ្មែរយើង ដែល បានសាងសង់ប្រាសាទព្រះវិហារ និងប្រាសាទបុរាណដទៃទៀត នៅពាសពេញប្រទេសទុកឲ្យកូនចៅរហូតសព្វថ្ងៃនេះ ធ្វើឲ្យអន្តរជាតិ កោតស្ញប់ស្ញែងចំពោះពូជសាសន៍របស់យើងជាទីបំផុត។
យើងជាកូនចៅ ចៅទួត ចងចាំជានិច្ចចំពោះព្រះរាជបូជនកិច្ចរបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមរតនកោដ្ឋ នរោត្តមសីហនុ អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គបានទាមទារ តតាំងក្តី នៅតុលាការអន្តរជាតិក្រុងឡាអេ បានកាត់ក្តីឲ្យកម្ពុជាឈ្នះលើសំណុំរឿងប្រាសាទព្រះវិហារ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២។
បច្ចុប្បន្ននេះប្រាសាទព្រះវិហារ ទទទួលបានការអភិរក្សនិងអភិវឌ្ឍន៍ យ៉ាងយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលនិងអង្គការ UNESCO រួមនឹងដៃគូអន្តរជាតិជាច្រើនទៀត។

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសុខាភិបាលរកឃើញមនុស្សប្រុសស្រី២នាក់ ជាប្រភពចម្លងដំបូងនៃ «ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា» (អគ្គនាយិកា 076 800 6666)

ព័ត៌មានគួរចាប់អារម្មណ៍

បែកធ្លាយមន្ត្រីនគរបាលអន្តោប្រវេសន៍ ប្រចាំច្រកទ្វារភ្នំដី បើកឲ្យនាំចូលឆ្អឹងមាន់ថៃនិងមាន់ជជុះជាច្រើនរយគីឡូ មកលក់នៅផ្សារខ្មែរ (អគ្គនាយិកា 097 5454 093)

ព័ត៌មានគួរចាប់អារម្មណ៍

ចៅហ្វាយក្រុងភ្នំពេញ ព្រមានចាត់វិធានការចំពោះតៃកុងឡាន ដែលដឹកនាំអ្នកដំណើរបរទេសពីព្រលានយន្តហោះ ហើយទម្លាក់តាមផ្លូវ ដោយមិនរង់ចាំលទ្ធផលធ្វើតេស្ត (អគ្គនាយិកា 097 5454 093)

ព័ត៌មានគួរចាប់អារម្មណ៍

គណៈប្រតិភូសភាកម្ពុជា បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការនានា AIPA លើកទី៤១ ជាធាតុចូលក្នុងការបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ (អគ្គនាយិកា 097 5454 093)

ព័ត៌មានគួរចាប់អារម្មណ៍

អេស្ប៉ាញ​ ក្លាយ​ជា​ប្រទេស​ទី១​​ក្នុង​​តំបន់​អឺរ៉ុបខាង​លិ​ច​ដែល​​មាន​អ្នក​ឆ្លង​​ជំងឺ​កូវីដ​​១៩​សរុប​​កន្លះ​​លាន​នាក់ (អគ្គនាយិកា 097 5454 093)

វីដែអូ