ថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០៥០
កម្មវិធីទូរទស្សន៏ មរតកខ្មែរ ( MDK TV online ) អគ្គនាយករងការផ្សាយ លោក គតិយុត្ត 097 33 11 660 / 096 33 11 600 ___ប្រធានរដ្ឋបាល លោក សុខ តារា 012 29 23 78 / 015 29 23 78 / 097 96 36 186 --ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម 016 29 23 78 / 066 29 23 78 / 069 29 23 78 / 098 29 23 78 សូមអគុណ
សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះពិនិត្យផ្លូវថ្នល់ចាក់បេតុងចាប់ពីតំបន់ឆ្នេរសមុទ្ររាមឆ្ពោះមកកាន់ឆ្នេរអូត្រេះ និងអូឈើទាលនៅក្នុងខេត្តព្រះសីហនុ
Tue,02 June 2020 (Time 11:18 PM)
ដោយ ៖ អគ្គនាយិកា 076 800 6666 (ចំនួនអ្នកអាន: 107នាក់)

កាលពីព្រឹកមិញ ក្នុងដំណើរអញ្ជើញពិនិត្យសមិទ្ធផលផ្លូវថ្នល់ដោយផ្ទាល់នៅក្នុងតំបន់ឆ្នេរសមុទ្ររាម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញចុះដើរពិនិត្យថ្នល់បេតុងដែលទើបបានកសាងរួចថ្មីៗនៅជាប់ដៃសមុទ្រទ្ររាម ដែលបង្ហាញអោយឃើញពីគុណភាពជាប់បានល្អជាមួយប្រព័ន្ធបង្ហូរទឹកដែលរៀបចំបានត្រឹមត្រូវតាមក្បួនបច្ចេកទេស និងគម្រោងសួនលំអរផ្លូវ។ គម្រោងសាងសង់នេះគឺបានបញ្ចប់ប្រមាណ៩០% ហើយ។ ផ្លូវថ្នល់ទាំងអស់នេះនឹងចាក់កៅស៊ូពីលើថែមទៀត ហើយបន្ទាប់មកនឹងមានរៀបជាសួនលំអរនៅតាមទ្រូងផ្លូវ និងនៅតាមជាយសង្ខាងផ្លូវផងដែរ។ បើតាមទំហំដ៏ធំទូលាយនេះ គឺអាចអោយរថយន្តបើកបរម្ខាងបាន២ ដែលមានសួនច្បារលម្អរនៅចំកណ្តាល។

ផ្លួវដែលបានកសាងនៅក្នុងតំបន់នេះគឺមានកាត់ពុះជ្រៀកភ្នំដែលមានកម្ពស់ជាង២០ម៉ែត្រ ធ្វើទៅតាមបច្ចេកទេសដែលធានាសុវត្ថិភាពនៃការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ នៅក្នុងដំណើរនៃការអញ្ជើញពិនិត្យសមិទ្ធិផលផ្លូវថ្នល់នេះ សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានអញ្ជើឈប់ថតរូបជាអនុស្សាវរីយ៍នៅមាត់សមុទ្រដែលថតពីលើភ្នំទៅ និងថតរូបនៅ សិលាចាំស្នេហ៍ និង ដើមឈើចាំស្នហេហ៍ ជាដើម។ សំណង់ផ្លូវថ្នល់ឡើងចុះទាបខ្ពស់អមជាមួយរមណីយដ្ឋានធម្មជាតិទាំងអស់នេះគឺពិតជាមានការទាក់ទាញផ្នែកទេសចរយ៉ាងខ្លាំង។

នេះជាសមិទ្ធិផលជាតិថ្មីបន្ថែមទៀត ដែល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានខិតខំកសាងសម្រាប់ខេត្តព្រះសីហនុអោយស័ក្តិសមជាខេត្តដែលមានឆ្នេរស្អាតបំផុតលើសកលលោក មានផ្លូវថ្នល់គម្រូ និងជាខេត្តដែលរីកលូតលាស់ខ្លាំងផ្នែកសេដ្ឋកិច្ចរបស់ប្រទេសជាតិ៕

ព័ត៌មានគួរចាប់អារម្មណ៍

គណៈប្រតិភូសភាកម្ពុជា បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការនានា AIPA លើកទី៤១ ជាធាតុចូលក្នុងការបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ (អគ្គនាយិកា 097 5454 093)

ព័ត៌មានគួរចាប់អារម្មណ៍

អេស្ប៉ាញ​ ក្លាយ​ជា​ប្រទេស​ទី១​​ក្នុង​​តំបន់​អឺរ៉ុបខាង​លិ​ច​ដែល​​មាន​អ្នក​ឆ្លង​​ជំងឺ​កូវីដ​​១៩​សរុប​​កន្លះ​​លាន​នាក់ (អគ្គនាយិកា 097 5454 093)

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានក្តៅៗ ហ៊ុយៗ ថ្មីៗ គួរឲ្យរសេីប ប្រភពបានឲ្យដឹងថា មានឈ្មោះលោកឧកញ៉ាពីរនាក់ កំពុងបំផ្លាយព្រៃឈេីយ៉ាងមហន្តរាយ.....!!! (អគ្គនាយិកា 097 5454 093)

ព័ត៌មានគួរចាប់អារម្មណ៍

សេចក្ដីជូនដំណឹងស្ដីពីការបាត់ឯកសារបណ្ណកម្មសិទ្ធិដី របស់ឈ្មោះ លី ណន នៅភូមិសេរីដីដុះ សង្កាត់ ព្រៃវែង ខណ្ឌដង្កោ.... (អគ្គនាយិកា 097 5454 093)

ព័ត៌មានគួរចាប់អារម្មណ៍

មានសង្វៀន(ប្រជល់មាន់និងអាប៉ោង) ខុសច្បាប់ នៅស្រុកបរសេដ្ឋបើក​ដំណើរ ការយ៉ាងរំភើយ (អគ្គនាយិកា 097 5454 093)

វីដែអូ