ថ្ងៃអាទិត្យ ទី០៦ ខែធ្នូ ឆ្នាំ២០៥០
កម្មវិធីទូរទស្សន៏ មរតកខ្មែរ ( MDK TV online ) អគ្គនាយករងការផ្សាយ លោក គតិយុត្ត 097 33 11 660 / 096 33 11 600 ___ប្រធានរដ្ឋបាល លោក សុខ តារា 012 29 23 78 / 015 29 23 78 / 097 96 36 186 --ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម 016 29 23 78 / 066 29 23 78 / 069 29 23 78 / 098 29 23 78 សូមអគុណ
អាងខ្នងបង្អែករឹងមាំឬ…ឧកញ៉ាក្មេង ក្អេងក្អាងពេកហើយ លួចបើកសង្វៀនជល់មាន់ក្នុងភូមិគ្រឹះខ្លួន សូម្បីអភិបាល និងស្នងការខេត្តព្រៃវែង ក៏ខ្លបខ្លាចមិនហ៊ានចាត់វិធានការបង្ក្រាប..?
Mon,08 June 2020 (Time 11:13 AM)
ដោយ ៖ អគ្គនាយិកា 097 5454 093 (ចំនួនអ្នកអាន: 175នាក់)

ខេត្តព្រៃវែង ៖ ល្បីយូរហើយសង្វៀនជល់មាន់ដុះ ស្លែនៅក្នុងភូមិគ្រឹះដ៏ស្កឹមស្កៃមួយកន្លែងដែលគេស្កាល់ថាជារបស់ឧកញ៉ាក្មេង ដោយគេអះអាងថាមានខ្នងបង្អែកដ៏រឹងមាំ ពុំរំខានដល់សមត្ថកិច្ច ឬស្ថាប័នណាមួយឡើយ ប៉ុន្តបានធ្វើ​ឲ្យអ្នកដំណើរមានការភ្ញាក់ផ្អើលជ្រួលច្របល់ចំពោះកម្មភាពក្រុមអ្នកញៀនល្បែងជល់មាន់ បៀរ អាប៉ោងបានមកព ពាក់ពពូនគ្នា សម្រុកចូលក្នុងទីតាំងបនល្បែងមួយកន្លែងនេះ ស្ថិតនៅចំណុច ភូមិស្វាយសាក់ ឃុំពោ ធិ៍ទី ស្រុកសុីធរកណ្តាល ខេត្តព្រៃវែង ដែលនៅក្នុងផ្ទះវីឡាដ៏ធំមួយនេះ ប្រមូលផ្តុំហ្វូងមនុស្សយ៉ាងណែនណាន់តាន់តាប់មិនចាញ់កាស៊ីណូនោះទេ ពួ កគេហាក់មិនខ្លាចឆ្លងជម្ងឺរាតត្បាតកូវីដ១៩ ដែលប្រជាពលរដ្ឋកំពុងមានការព្រួយបារម្ភនាពេលបច្ចុប្បន្ន ហើយបែរជាក្នុងភូមិគ្រិះដ៏ស្កឹមស្កៃមានបើកសង្វៀនជល់មាន់ បង្កប់ដោយល្បែងស៊ីសងខុសច្បាប់ កំពុងដំណើរការលេងយ៉ាងសប្បាយ ម៉ាសេរី ដោយមិនមានអាជ្ញាធរ ឬសមត្ថកិច្ចហ៊ានបង្ក្រាប? ហេតុអ្វីបានជាគេឃើញមានតែក្រុមអ្នកញៀនល្បែងស៊ីសងខុសច្បាប់ ខណ:ពេលនេះ កំពុងលេងភ្នាល់ចាក់លុយច្រើនៗណាស់ នៅរសៀលថ្ងៃអាទិត្យ ទី០៧ ខែមិថុនា ឆ្នាំ២០២។

ប្រជាពលរដ្ឋដែលរស់នៅជិតកន្លែងសង្វៀនជល់មាន់នោះបានឲ្យដឹងថា រាល់ថ្ងៃគេឃើញក្រុមអ្នកញៀនល្បែងជាច្រើនបានជិះឡាន ម៉ូតូ ដឹកមាន់ចូលទៅដើម្បីយកទៅភ្នាល់ចាក់លុយក្នុងសង្វៀនមាន់ ព្រមទាំងស្រែកហ៊ោកញ្រ្ជៀវឡូឡាពេញទីតាំងពេលគេចាញ់ឈ្នះម្តងៗ គ្មានការរំខានដល់សមត្ថកិច្ចខាងណាឡើយ ដែលទំនងជាចៅហ្វាយខេត្តនិងលោកស្នងការ មានឥទ្ធិពលនិងបារមីតិចជាងម្ចាស់សង្វៀនជល់មាន់ហើយមើលទៅ ទើបគេបើកលេងយ៉ាងរំភើយក្នុងវីឡា នៅទល់មុខវត្តស្វាយសាក់ ភូមិស្វាយសាក់ ទើប​មិន​ហ៊ានបង្ក្រាប ?។

គួររំឭកថា សម្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ធ្លាប់បានប្រកាសដាស់តឿនជារឿយៗទៅដល់មន្ត្រីក្រោមឱវាទនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ឲ្យដកខ្លួនចេញពីការប្រព្រឹត្តបទល្មើសគ្រប់ប្រភេទដែលជាប់ពាក់ព័ន្ធនឹងអំពើខុសច្បាប់ ឬយកអំណាចខ្លួនទៅធ្វើជាខ្នងបង្អែក (កាង) ឲ្យអ្នករកស៊ីមិនត្រឹមត្រូវដោយល្មើសនឹងច្បាប់គឺអស់លោកត្រូវតែដកខ្លួនចេញជាបន្ទាន់ ហើយប្រយ័ត្តអ្នកដែលពូកែធ្វើខ្នងបង្អែកឲ្យគេនឹងត្រូវប្រឈមមុខអស់តំណែងលែងបានធ្វើជាខ្នងឬកាងឲ្យគេទៀតហើយ កុំភ្លេចថាអភិក្រមទី៥នៅតែបន្តអនុវត្តន៍ជាដរាប។

មន្ត្រីនិយាយថា សង្វៀនជល់មាន់មួយកន្លែងនេះបើកលេងបានយ៉ាងរលូន ដោយមានមេការឈ្មោះបុល និងមេសង្វៀនដ៍ធំឈ្មោះដែលគេហៅថា ឧកញ៉ាក្មេង ជាអ្នករត់ការចែកចាយលុយដល់សមត្ថកិច្ចតាំងពីថ្នាក់ក្រោមរហូតដល់ថ្នាក់លើក្នុងខេត្តព្រៃ វៃងទាំងមូល ដេីម្បីបិទមាត់ បិទច្រមុះ បិទភ្នែក មិនឲ្យមានការចាប់ចង ឬបង្រ្កាបបានឡេីយ។ ប្រភពបន្តថា ក្នុងទឹកដីស្រុកស៊ីធរកណ្តាលនេះ មានបនល្បែងខុសច្បាប់គ្រប់ប្រភេទច្រើនណាស់ ជាពិសេសល្បែងជល់មាន់ កំពុងរីកដុះដាលដូចផ្សិតក្នុងភូមិសាស្រខេត្តព្រៃវែង បើលោក ព្រំ សន្ធរ ស្នងការនគរបាលខេត្ត មិនបើកដៃឲ្យលេងគឺមិនអាចកើតមានឡើងបានទេ។

ប្រជាពលរដ្ឋបានបន្តទៀតថា ជារៀងរាល់ថ្ងៃពួកគាត់ឃើញមានមនុស្សមកលេងយ៉ាងច្រើន ដោយមធ្យោបាយម៉ូតូនិងរថយន្តរាប់សិបគ្រឿង ហើយជល់ពេលគេភ្នាល់ដាក់លុយខ្ទង់លានក្នុងមួយគូរៗ ដែលធ្វើឲ្យពួកគាត់(ប្រជាពលរដ្ឋ)មានការព្រួយបារម្ភថា បើកាលណាមានល្បែងស៊ីសងហើយ វាអាចនឹងកើតមានបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ ឬប្រើហិង្សាជាដើម។ ព្រោះអីនៅពេលដែលមានល្បែងស៊ីសង ប្រជាពលរដ្ឋនៅតាមទីជនបទគឺសម្រានមិនដែលលក់ទេ ម្យ៉ាងខ្លាចចោរលួចគោ ក្របី ម៉ូតូ និងទ្រព្យសម្បត្តិសព្វបែបយ៉ាងនៅក្នុងមូលដ្ឋានភូមិ – ឃុំ ស្រុកគ្មានសុវត្ថិភាពខាងលើនេះ។

ប្រជាពលរដ្ឋក៏ដូចជាមហាជន បានសូមអំពាវនាវយ៉ាងទទូចឲ្យសម្តេចក្រឡាហោម ស ខេង ក៏ដូចជា សម្តេចតេជោ ហ៊ុន សែន គួរចាត់វិធានការលើ ចៅហ្វាយខេត្តនិងស្នងការខេត្តព្រៃវែង ដែលអសមត្ថភាពក្នុងការបង្ក្រាបសង្វៀនជល់មាន់ បៀរ អាប៉ោងស្ថិតនៅចំណុច ភូមិស្វាយសាក់ ឃុំពោធិ៍ទី ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ដោយមិនខ្លាចនឹងការឆ្លងកូវីដ១៩និងប្រឆាំងគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពថែមទៀតផង ។ ដូច្នេះប្រសិនបើលោកចៅហ្វាយខេត្ត និងលោកស្នងកាខេត្តព្រៃវែង ពិតជាមិនបានជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍ផ្ទាល់ខ្លួននោះទេ? គឺត្រូវតែហ៊ានបង្ហាញជំហរដឹកនាំដោយភាពស្មោះត្រង់បម្រើប្រជាពលរដ្ឋស្របតាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ដែលមិនគួរបណ្តោយឲ្យមានល្បែងបញ្ជល់មាន់របស់ឧកញ៉ាក្មេង អាងមានខ្នងបង្អែករឹងមាំ អនុញាតឲ្យបើកលេងដូចនេះទេ ។

ជុំវិញករណីបើកសង្វៀនជល់មាន់បង្កប់ដោយល្បែងស៊ីសងគ្រប់ប្រភេទនៅទីតាំងខាងលើនេះ អង្គភាពគេហទំព័រទូរទស្សន៍មរតកខ្មែរ ធីវីអនឡាញ ( MDKTV ) យើងពុំអាចទំនាក់ទំនងសុំការបំភ្លឺពីភាគីពាក់ព័ន្ធណាមួយបានទេខណ:ពេលនេះ អង្គភាពយើងនឹងរង់ចាំទទួលព័ត៌មានថ្មីៗបន្ថែមទៀតរៀងរាល់ម៉ោងធ្វើការ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសុខាភិបាលរកឃើញមនុស្សប្រុសស្រី២នាក់ ជាប្រភពចម្លងដំបូងនៃ «ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា» (អគ្គនាយិកា 076 800 6666)

ព័ត៌មានគួរចាប់អារម្មណ៍

បែកធ្លាយមន្ត្រីនគរបាលអន្តោប្រវេសន៍ ប្រចាំច្រកទ្វារភ្នំដី បើកឲ្យនាំចូលឆ្អឹងមាន់ថៃនិងមាន់ជជុះជាច្រើនរយគីឡូ មកលក់នៅផ្សារខ្មែរ (អគ្គនាយិកា 097 5454 093)

ព័ត៌មានគួរចាប់អារម្មណ៍

ចៅហ្វាយក្រុងភ្នំពេញ ព្រមានចាត់វិធានការចំពោះតៃកុងឡាន ដែលដឹកនាំអ្នកដំណើរបរទេសពីព្រលានយន្តហោះ ហើយទម្លាក់តាមផ្លូវ ដោយមិនរង់ចាំលទ្ធផលធ្វើតេស្ត (អគ្គនាយិកា 097 5454 093)

ព័ត៌មានគួរចាប់អារម្មណ៍

គណៈប្រតិភូសភាកម្ពុជា បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការនានា AIPA លើកទី៤១ ជាធាតុចូលក្នុងការបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ (អគ្គនាយិកា 097 5454 093)

ព័ត៌មានគួរចាប់អារម្មណ៍

អេស្ប៉ាញ​ ក្លាយ​ជា​ប្រទេស​ទី១​​ក្នុង​​តំបន់​អឺរ៉ុបខាង​លិ​ច​ដែល​​មាន​អ្នក​ឆ្លង​​ជំងឺ​កូវីដ​​១៩​សរុប​​កន្លះ​​លាន​នាក់ (អគ្គនាយិកា 097 5454 093)

វីដែអូ