ខេត្តស្ទឹងត្រែង # ទីតាំងដែល ឧកញ៉ា ម៉ឹក សុផាន់ណារ៉េត ហៅឧកញ៉ា ជ័យ និង ឧកញ៉ា ជា ពៅ បំផ្លាញព្រៃឈើយ៉ាងមហន្តរាយនោះគឺនៅចំណុចស្រែសំបូរ ជាប់ឃុំព្រែកមាស ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ហើយតំបន់នោះសំបូរទៅដោយឈើឈ្លីក និងឈើនាងនួន ក៏ដូចជាឈើលេខ១ ច្រើនប្រភេទប្រភពពីសកម្មជនព្រៃឈើនិងមន្ត្រីអង្គការក្រៅរដ្ឋាភិបាល បានឲ្យដឹងថា មួយរយៈកន្លងទៅនេះឧកញ៉ា ម៉ឹក សុផាន់ណារ៉េត ហៅ ឧកញ៉ា ជ័យ និង ឧកញ៉ា ជា ពៅ ធ្វើសកម្មភាពកាប់ឈើនិងដឹកជញូនឈើចេញពីស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ឆ្លងកាត់ខេត្តព្រះវិហារ ចូលខេត្តកំពង់ធំ យ៉ាងពេញបន្ទុក ។ បន្ទាប់ពីកាប់រួច ឧកញ៉ា ម៉ឹក សុផាន់ណារ៉េត ហៅឧកញ៉ា ជ័យ និង ឧកញ៉ា ជា ពៅ ដឹកជញ្ជូនចូលទៅទីតាំងក្រុមហ៊ុនស៊ីម៉ុន ឲ្យក្លាយជាឈើមានច្បាប់អនុញ្ញាតហើយដឹកជញ្ជូនធ្វើអាជីវកម្មយ៉ាងរលូន។ បើតាមប្រជាសហគមន៍ការពារព្រៃឈើក្នុងឃុំព្រែកមាស ស្រុកសៀមប៉ាង បានឲ្យដឹងថា គ្មានមន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធណា ហ៊ានប៉ះពាល់ឧកញ៉ា ម៉ឹក សុផាន់ណារ៉េត ហៅឧកញ៉ា ជ័យ និងឧកញ៉ា ជា ពៅ នោះទេព្រោះមេឈ្មួញបំផ្លាញព្រៃឈើទាំង២នាក់នេះមានខ្នងបង្អែករឹងមាំ។ ប្រភពបានឲ្យដឹងទៀតថា ក្រុមហ៊ុនស៊ីម៉ុនទទួលបានសិទិ្ធស្ដារនិងដាំដើមឈើក្នុងទីតាំងដីសប្បទានរបស់ខ្លួនឲ្យក្លាយទៅជាតំបន់បៃតងប៉ុន្តែជាក់ស្តែងតាំងពីក្រុមហ៊ុនស៊ីម៉ុនទទួលបានអាជ្ញាប័ណ្ណកាលពីឆ្នាំ២០១៧ រហូតមកគឺក្រុមហ៊ុននេះមិនបានដាំដើមឈើតាមកិច្ចព្រមព្រៀងនោះទេ។ ផ្ទុយទៅវិញក្រុមហ៊ុនស៊ីម៉ុន កាប់ឈើធ្វើអាជីវកម្មយ៉ាងរាលដាលហើយដាំឪឡឹកនិងដាំក្រូចវល្លិ៍ទៅវិញ មិនតែប៉ុណ្ណោះក្រុមហ៊ុនស៊ីម៉ុន បានប្រគល់សិទិ្ធទៅឲ្យក្រុមហ៊ុនអង្គរប្លាយវូដ របស់ ឧកញ៉ា ជា ពៅ ជាអ្នកដាំដើមឈើឡើងវិញ។ ប្រភពពីមន្ត្រីអាជ្ញាធរមូលដ្ឋានក្នុងឃុំព្រែកមាស ស្រុកសៀមប៉ាង បានឲ្យដឹងថា ឧកញ៉ា ជា ពៅ ម្ចាស់ក្រុមហ៊ុនអង្គរប្លាយវូដ មិនបានដាំដើមឈើនោះទេ ហើយផ្តល់សិទិ្ធទៅឲ្យឈ្មោះ ស្នា ជាប្អូនរបស់ឧកញ៉ា ម៉ឹក សុផាន់ណារ៉េត ហៅឧកញ៉ា ជ័យ ជាអ្នកដាំដើមឈើ។ ប៉ុន្តែជាក់ស្តែងឈ្មោះ ស្នា និងឧកញ៉ា ម៉ឹក សុផាន់ណារ៉េត ហៅឧកញ៉ា ជ័យ ព្រមទាំងឧកញ៉ា ជា ពៅ បានជាសម្រុកកាប់ឈើនៅតំបន់ស្រែសំបូរឃុំព្រែកមាស ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ចូលទៅខេត្តកំពង់ធំ យ៉ាងគគ្រឹកគគ្រេងទាំងយប់ទាំងថ្ងៃ។ ប្រភពពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាលបានឲ្យដឹងថា តំបន់ត្រូវដាំដើមឈើនោះ គេទើបឈូសឆាយបានប្រមាណ១០០០ហិកតាប៉ុណ្ណោះ ហើយមិនឃើញមានដាំដើមឈើអ្វីទេ ? បែរជាឧកញ៉ា ម៉ឹក សុផាន់ណារ៉េត ហៅឧកញ៉ា ជ័យ និងឧកញ៉ា ជា ពៅ កាប់ឈើនិងដឹកជញ្ជូនឈើយ៉ាងពេញបន្ទុក។ បញ្ហានេះគឺជារឿងដែលលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម គួរពិនិត្យឡើងវិញជាបន្ទាន់ព្រោះឧកញ៉ា ម៉ឹក សុផាន់ណារ៉េត ហៅឧកញ៉ា ជ័យ និងឧកញ៉ា ជា ពៅ កំពុងសហការគ្នាបំផ្លាញព្រៃឈើនៅស្រុកសៀមប៉ាង យ៉ាងមហន្តរាយ និងធ្វេីឲ្យព្រៃឈេីនៅក្នុងប្រទេសកម្ពុជាវិនាសហិនហោចក្នុងពេលឆាប់ៗនេះ ៕
ព័ត៌មានគួរចាប់អារម្មណ៍
សង្ឃមួយអង្គលួចរួមភេទជាមួយក្មេងស្រីអាយុ១៤ឆ្នាំ នៅក្នុងបន្ទប់ទឹកវត្តបាន៤លើកទើបបែកធ្លាយ... (អគ្គនាយិកា 097 5454 093)
គេហទំព័រ (មរតកខ្មែរ ធីវីអនឡាញ MDKTV) (អគ្គនាយិកា 097 5454 093)
ក្នុងឱកាស់ពិធីបុណ្យឆ្លងឆ្នាំ ២០២០-២០២១🎉🎉🎉 (អគ្គនាយិកា 097 5454 093)
ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានជូនជូនលិខិតថ្លែងអំណរគុណ លោកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ ហេង គីមជី ដែលឧបត្ថម្ភថវិកាចំនួន ៦ ០០០ ដុល្លាអាមេរិក (អគ្គនាយិកា 097 5454 093)
សូមថ្វាយបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ សម្តេច ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ឯកឧត្តម លោកជំទាវ ព្រឹទ្ធាចារ្យ លោកតា លោកយាយ បងប្អូនជនរួមជាតិទាំងអស់ជាទីគោរពស្រឡាញ់ (អគ្គនាយិកា 097 5454 093)
វីដែអូ